ក្រោយពីឃើញសារបង្ហោះរបស់ម្ចាស់Version អកកាដុង HOW ABOUT NOW ដែលមានគណនីហ្វេសប៊ុកឈ្មោះ Thik Tk ក្រោយពីបានធ្វើការតបសារកាន់តារាចម្រៀងរ៉េប រាងខ្ពស់ស្រលះ លោកជីដេវិត ដែលថាខ្លួនល្បីប៉ុណ្ណឹងដែរតែបែរជាជីដេវីតមិនហៅខ្លួនសោះ ដោយបានបន្ថែមថាមានតែធ្វើបទខ្លួនឯងហើយមើលទៅ ដែលប្រការបែបនេះត្រូវបានមហាជននាំគ្នាយល់ថាអ្នកដែលយកបទចម្រៀងកេសយកទៅ COVER បែបអកកាដុងរូបនោះកំពុងតែចង់ទទួលបានក្រេឌីតពីម្ចាស់បទ ទាំងដែលខ្លួនល្បីដោយសារតែយកបទអ្នកដទៃយកទៅកែច្ខៃសោះ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រលោក ជី ដេវីត នាំគ្នាធ្វើការិះគន់យ៉ាងចាស់ដៃមិនសំចៃការខមិនតបតនោះឡើយ ។


ក្រោយពីមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រលោកជីដេវីត មក ម្ចាស់Version អកកាដុង HOW ABOUT NOW បានធ្វើការតបតឆ្លើយតបយ៉ាងចាស់ដៃវិញថា ៖ សូមអ្នកតែៗ ស្ករៗចូលមេីល Caption ខ្ញុំឲច្បាស់សិនមុននិងជេន័យរបស់ខ្ញុំដូចជាធម្មតាៗ លេងសេីចតែប៉ុណ្ណេះ មិនបានច្រណែនម្ចាស់ដេីម ឬចង់ឲម្ចាស់ដេីមលេីកទូលទេ គ្មានអ្វីត្រូវខឹងម្ចាស់ដេីម លោក G-Devith មានតែពាក្យថាអរគុណគាត់។


ហេីយសំណេរដែលថា ម្ចាស់ដេីមមិនឲតម្លៃជាការខមិនរបស់បងៗទេ នឹងអ្នកដែលថាមិនចូលចិត្តបងវីត ក៏ជាការបញ្ចេញមតិអារម្មណ៍រៀងខ្លួនរបស់បងៗអ្នកខមិនដែរ តាមចិត្តនៃការស្រលាញ់ខុសៗគ្នាដែរ។ ខ្ញុំមិនបាននិយាយពាក្យទាំងអស់នេះទេ ហេីយគ្មានហេតុផលអ្វីត្រូវនិយាយដែរ ក្ដីស្រលាញ់ ភាពស្មោះត្រង់ខ្ញុំនៅដូចដេីម។




