ប្រិយមិត្ដមហាជនប្រាកដជាបានស្គាល់មកហើយអំពី តារាចម្រៀងប្រុស រូបរាងខ្ពស់ស្រឡះ សម្រស់សង្ហារ លោក សត្យា លីវអាន បានធ្វើឱ្យមហាជននិងបណ្ដារអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបុរសសង្ហាររូបនេះ បានចូលរោងពិធីមង្គលការជាផ្លូវការហើយ ដោយបានធ្វើឱ្យនារីៗមួយចំនួនខកចិត្ដមិនស្ទើរផងដែរ ក្រោយពីដឹងដំណឹងមួយនេះ ។


យ៉ាងណាមិញ ក្រោយពីលោក សត្យា លីវអាន និងដៃគូរអនាគតរបស់លោកចូលរោងការ នៅក្នុងនោះលោកក៏បានធ្វើការរៀបរាប់ថា ស្រលាញ់គ្នាទើបបាន១ខែនិយាយរឿងរៀបការ តែយ៉ាងណាក៏មិនក្បត់សន្យាទេ ស្រលាញ់១០ឆ្នាំហើយទើបបានការក៏មិនហួសពេលដែរ សំខាន់ប្តីអូនគោរពពាក្យសម្តី។


បើទោះបីជាតារាចម្រៀងប្រុសសត្យា លីវអាន និងគូរស្នេហ៍ ទើបតែស្រលាញ់គ្នាបានត្រឹមតែមួយខែក៏ដោយ មហាជនសង្កេតឃើញថានេះជាស្នេហាដ៏មានភក្ដីភាព មានការគោរពសច្ច និងមិនប្រួលប្រែសន្យា ចំពោះមនុស្សដែលខ្លួនស្រលាញ់ ឱ្យតែមនុស្សពីរនាក់មានភាពច្បាស់លាស់និងគ្នាឧបសគ្គនានាដែលនៅខាងមុខសុទ្ធតែអាចធ្វើការជំនះបាន ដោយនៅក្នុងនោះផងដែរគូរស្នេហ៍មួយគូរនេះ ទទួលបានសារជូនពរជាច្រើនពីមហាជនផងដែរ ។


