ជាការពិតណាស់រឿងអ្នកមាន និងអ្នកក្រ កំពុងតែមានការវែកញែកខ្លាំងនៅលើបណ្តាញសង្គម ក្រោយលោកជំទាវឧកញ៉ា តាំង ហ្គិចលៀង បានលើកយកជាប្រធានបទមកបកស្រាយនៅក្នុងកម្មពិធី សិក្ខាសាលាមួយ ដោយលោកជំទាវបានសង្កត់ធ្ងន់ត្រង់ពាក្យថា អ្នកមានគិតទៅមុខ ចំណែកអ្នកក្រ គិតថយក្រោយ ។
តាមរយៈការលើកឡើងរបស់លោកជំទាវខាងលើនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើន មិនគាំទ្រនោះទេ ហើយពួកគាត់ថែមទាំង ធ្វើការ រិះគន់ទៅកាន់លោកជំទាវ ថែមទៀតផង ថាប្រើពាក្យសម្តីបែបនេះ ហាក់បីដូចជាមិនផ្តល់តម្លៃដល់អ្នកក្រ ចំពោះអ្នកក្រ ចាំខុស ចំណែកអ្នកមាននិយាយអ្វីក៏ត្រូវ និយាយអ្វីក៏សមដែរ ព្រោះតែគេមាន ។
បន្ទាប់ពីឃើញមហាជនជាច្រើនបានប្រកាសមិនគាំទ្រ ចំពោះការលើកឡើងរបស់ លោកជំទាវឧកញ៉ា តាំង ហ្គិចលៀង ដូច្នេះហើយ ស្រាប់តែមាន បុរសម្នាក់ដែរមានគណនីហ្វេសប៊ុកឈ្មោះថា ៖ ឃឹម រមនី ស្រលាញ់សន្តិភាព ៖ បានប្រកាសអោយ លោកជំទាវ តាំងហ្គិចលៀង ចាប់ចេញមុខសូមទោសមហាជនជាបន្ទាន់ បើមិនដូច្នេះទេលោកនិងប្តឹងលោកជំទាវពីបទ បរិហាកេរ្ដិ៍អ្នកក្រជាសាធាណ: ។
យ៉ាងណាមិញនេះជាសារទាំងស្រុងដែរលោក ឃឹម រមនី បានបង្ហោះ ដោយលោកបានរៀបរាប់ដូច្នេះថា ៖ ខ្ញុំខិតខំទ្រាំនូវពាក្យប្រមាថមើលងាយពីលោកស្រី Beautiful តែទ្រាំមិនបានដោយសារនៅពីក្មេងខ្ញុំនឹងជាមនុស្សកំសត់ទុរគត
ខ្ញុំធ្លាប់ទីទាល់ក្រកាលពីរៀននៅថ្នាក់ទី២បែកពីរបបអាពតគ្មានអាវពាក់នឹងគេទេ មានតែខោខ្លីត្រឹមក្បាលជង្គង់ ទៅអង្គុយរៀន លេងខ្លួនននលគកកណ្ដាលថ្នាក់រៀន
ដល់មកឮលោកស្រីដៀលប្រមាថអ្នកក្រអីចឹងខ្ញុំអាណិតខ្លួនខ្ញុំពីអតីតកាលណាស់
លោកស្រីមានអីមានទៅ ចាំបាច់អីមកមើលងាយមើលថោអ្នកក្រ
ខ្ញុំបាទសំណូមពរសុំឲ្យលោកស្រីសុំទោសអ្នកក្រជាសារធារណ:
បើអ្នកស្រីមិនព្រមសុំទោសអ្នកក្រជាសាធារណ:ទេ ខ្ញុំនឹងដឹកនាំអ្នកក្រទៅពឹងពាក់មេធាវីរបស់សម្ដេចតេជោប្ដឹងលោកស្រីពីបទបរិហាកេរ្ដិ៍អ្នកក្រជាសាធាណ:។ ខ្ញុំរង់ចាំចម្លើយពីលោកស្រី៕