ក្រោយទិញឡានថ្មី 023 បវរកញ្ញា ភេ..ទ..ទី .៣ កក្កដា សោភ័ណ្ឌ ប៉ងយកឡាន Lexus 570 បន្ថែមទៀត
Sophea
-

មហាជនប្រិយមិត្ដនៅលើបណ្ដាញសង្គមអ៊ីនធើណេតជាច្រើនមានការចាប់អារម្មណ៍ទៅលើ បវរកញ្ញាភេ..ទ..ទី 3 កក្កដា សោភ័ណ្ឌ ក្រោយពីបវរកញ្ញាកែភេទម្នាក់នេះ ហាក់មានហាងឆេង និងមានការងារចូលមកជាហូរហែរមិនដាច់នោះឡើយ នៅក្នុងការផ្សព្វផ្សាយ ផលិតផលនានា។

យ៉ាងណាមិញ គេសង្កេតឃើញថាបវរកញ្ញាកែ..ភេ..ទ..រូបនេះ មិនត្រឹមតែមានហាងឆេងតម្លៃខ្លួននៅក្នុងទីផ្សារការងារតែប៉ុណ្ណោះទេ នាងថែមទាំងមាន ដៃគូរដ៏គូរដែលចេះយកចិត្ដទុកដាក់និងមើលថែនាងបានយ៉ាងល្អថែមទាំងផង។ ក្រោយពីវិស័យការងារនៅក្នុងសិល្បះក្ដី និងក្រៅសិល្បះក្ដី មានការរីកចម្រើនខ្លាំង ស្រាប់តែថ្មីៗនេះ បវរកញ្ញាភេទទី ៣ កក្កដា សោភ័ណ្ឌ បានធ្វើការបង្ហាញនៅការទិញឡានដ៏ថ្មីស្រឡាងមួយគ្រឿង ស៊េរីឆ្នាំ 023 តែម្ដង ដោយនៅក្នុងនោះនាងបានបញ្ជាក់ថា មិនមែនបង់រំលោះ នោះឡើយ ពោលគឺទិញលុយសុទ្ធតែម្ដង។ ​

ក្រោយពីសម្រេចនូវក្ដីស្រម៉ៃរបស់ខ្លួននៅក្នុងការទិញឡានហើយ ស្រាប់តែបវរកញ្ញារូបនេះ នៅតែមានមហិច្ចតា បំណងប្រាថ្នាក្នុងការទិញ យកឡាន Lexus 570 បន្ថែមទៀត ដែលមានតម្លៃខ្ទង់ម៉ឺនដុល្លាឯណោះ ។