យ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺនៅក្នុងខណៈពេលនេះដែរ លោកជំទាវឧកញ៉ា តំាង ហ្គិចលៀង កំពុងតែត្រូវបានមហាជនប្រើប្រាស់បណ្តាញសង្គមជាច្រើនបាន នាំគ្នារិះគន់លោកជំទាវទៅលើការលើកឡើងដូច្នេះថា ៖ អ្នកមានគិតរឿងទៅមុខ អ្នកក្រគិតរឿងទៅក្រោយ ! ។




តាមរយៈការលើកឡើង និងការបកស្រាយ របស់ លោកជំទាវទៅលើពាក្យសម្តីប៉ុន្មានម៉ាត់ខាងលើនេះ បានធ្វើឲ្យមហាជនជាច្រើន បានផ្ទុះការប្រត្តិកម្ម ទៅកាន់លោកជំទាវយ៉ាងខ្លាំងផងដែរ ពិតណាស់ពួកគាត់គិតថា លោកជំទាវ លើកឡើងបែបនេះគឺដូចជាមិនផ្តល់តម្លៃអោយអ្នកក្រ និងមិនទុកក្រនៅក្នុងកែវភ្នែក ហើយអ្នកក្រគឺចាំតែខុស ចំណែកអ្នកមាន និយាយអ្វីក៏ត្រូវ ។



យ៉ាងណាមិញនៅក្នុងនោះផងដែរ ក៏មានមហាជនក៏បានធ្វើការយកពាក្យសម្ដីរបស់លោកឧកញ្ញ៉ាម៉ុង ឬទ្ធី ដោយសំណេរនោះមានសរសេរថា ៉កុំមើលរំលងអ្នកក្រ ព្រោះខ្ញុំមិនដែលឃើញខ្មោចឧកញ្ញ៉ា សែងឧកញ្ញ៉ាទៅកប់នោះទេ"៕ ក្រោយពីសម្រង់ពាក្យសម្ដីមួយនេះត្រូវបានមហាជនយកទៅធ្វើការប្រៀបធៀប ស្រាប់តែលោកឧកញ្ញ៉ា ម៉ុង ឬទ្ធីបានធ្វើការអំពាវនាវថា៖


ថ្ងៃនេះជាថ្ងៃសៅរិ៍ ១១ កេីត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី01 ខែមេសា ឆ្នាំ2023 រូបខ្ញុំម៉ុង ឫទ្ធី មានសំណូមពរមួយដល់ប្រីយមិត្តយើង នៅក្នុងសង្គមហ្វេសបុក ដែលបានយករូបថតព្រមទាំងទ្រឹស្ដីរបស់ខ្ញុំទៅបង្ហោះ ក្នុងន័យបង្អាប់បន្តុះអ្នកដ៏ទៃនោះ ថ្លៃនេះខ្ញុំសុំបិណ្ឌបាតសូមមមេត្តាបញ្ឈប់ករណីនេះទៅ ដេីម្បីចូលរួមចំណែកក័សាងនិងអភិវឌ្ឍន៍ប្រទេសជាតិយេីង អោយកាន់តែរីកចម្រើនជឿនលឿនអោយដូចជាប្រទេសកំពង់តែអភិវឌ្ឍន៍លេីពិភពលោក ។



នៅលេីលោកយេីងនេះអោយតែអ្នកធ្វេី និងអ្នកនិយាយ វាតែងតែមាននកំហុសឆ្គងខ្លះៗជាក់ជាមិនខានឡេីយ ចំពោះអ្នកដែលមិនធ្វេី និងមិននិយាយនោះទេីបគ្មានកំហុសឆ្គង សូមមេត្តាអភ៏យទោសផង បេីមានកំហុសឆ្គង សូមអរគុណ ។