ភាគីថៃ កំពុងតែរឹតបន្តឹងយ៉ាងខ្លាំង ក្នុងការដែលកម្ពុជា សុំសិទ្ធឡាយវីដេអូ នៅក្នុងការប្រកួតរបស់កីឡាករ ធី អាហ្គោ ព្រោះតែគេខ្លាច...
Sophea
-

នេះបើយោងតាមហ្វេសប៊ុកផេករបស់លោកឧកញ្ញ៉ា ស្រី ចាន់ថន  បានធ្វើការបញ្ជាក់អំពីការដែលកម្ពុជាសំុសិទ្ធនៃការឡាយវីដេអូ នៅពេលដែលកីឡាករThiago  និងកីឡាករ Joe  ដោយលោកបានធ្វើការរៀបរាប់ថា៖ #សួស្តីបងប្អូនជាទីគោរព ថ្ងៃនេះកីឡាករ Thiago នឹងឡើងប្រកួតតំណាងឲ្យកម្ពុជា នៅប្រទេសអាឡឺម៉ង នៅសង្វ្រៀន LKH Arena ម៉ោងប្រហែល 1:00am រំលងអាទ្រាត។ 

ខាងក្រុមការងាររបស់យើងកំពុងព្យាយាមធ្វើការងារប៉ុន្មានថ្ងៃចុងក្រោយនេះយ៉ាងមមាញឹកខ្លាំងបំផុតដើម្បីអាចធ្វើការផ្សាយការប្រកួតមួយនេះ។ ប៉ុន្តែខាងភាគីថៃដែលជាម្ចាស់កម្មវិធី កំពុងតែរឹតបន្តឹងយ៉ាងខ្លាំងទាក់ទងជាមួយការឡាយសម្រាប់ប្រទេសកម្ពុជា គេមិនចង់ឲ្យយើងល្បីទេបងប្អូន គេខ្លាចយើងល្បីពិភពលោកស្គាល់របស់ពិត ហើយដឹងថាខ្លួនគឺជាអ្នក copy ពីកម្ពុជា។ 

ដូច្នេះសព្វថ្ងៃគេព្យាយាមបិទបាំងយើង ព្យាយាមធ្វើយ៉ាងណាកុំឲ្យយើងល្បី ព្រោះបើយើងល្បី យើងនឹងអាចបង្ហាញពិភពលោកថាយើងគឺជារបស់ពិត គឺជាម្ចាស់ដើមនៃក្បាច់គុន។ ពីមុនគេថាឲ្យយើងឡាយបាន ប៉ុន្តែគិតត្រឹមយប់មិញគេថា មិនឲ្យយើងឡាយវិញទេបងប្អូន ព្រោះគេឃើញសន្ទុះនៃការគាំទ្ររបស់ប្រជាជនកម្ពុជាមានចំនួនច្រើនខ្លាំងពេក។ ខ្ញុំសង្ឃឹមថាយើងអាចចរចារបានដើម្បីឡាយជូនបងប្អូនទស្សនាការប្រកួតរវាងកីឡាករ Thiago និងកីឡាករអង់គ្លេសនៅថ្ងៃនេះ។ ដោយក្តីគោរព និងស្រលាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន។