ដេននីក្វាន់ បង្ហោះសារដាសតឿន ស្រីៗដែលចូលចិត្ត Makeup អោយមានការប្រុងប្រយ័ត្នចំពោះរឿងមួយនេះ
Sophea
-

ជឿជាក់ថាប្រិយមិត្តពិតជាបានស្គាល់ហើយថា ដេននីក្វាន់ គឺជាតារាស្រីម្នាក់ដែរមានឈ្មោះល្បីល្បាញខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក មិនត្រឹមតែប៉ុណ្ណោះនាងត្រូវបានគេដឹងថា មានចំណូលចិត្តទៅលើរឿងកែសម្ផស្សខ្លាំងថែមទៀតផង ដូច្នេះហើយទើបធ្វើឲ្យសម្រស់របស់ អតីតតារាសម្តែងស្រីរូបនេះ នៅតែស្រស់ស្អាតនិងក្មេងជាងវ័យ​ ។ 

ដោយឡែកអ្វីដែរគួរឲ្យមានការចាប់អារម្មណ៍ខ្លាំងនោះគឺ នៅកាលពីពេលថ្មីៗនេះ ដេននីក្វាន់ បានបង្ហោះសារដាសតឿនមួយទៅកាន់អ្នកចូលចិត្តប្រើគ្រឿង Make up ដោយនៅក្នុងសារនោះនាងបានរៀបរាប់ដូច្នេះថា ៖ «នាងខ្ញុំសូមធ្វើការចែករំលែកទៅបងប្អូនដែលចូលចិត្ត Makeup សូមមានការប្រុងប្រយត្ន័ជាមួយនឹងកាវបិតត្របកភ្នែកមិនថាប្រភេទណាក៏ដោយ សូមមើល Expired នឹងមើលថាផលិតផលនឹងមកពីណា  នាងខ្ញុំជួបផ្ទាល់ហើយខ្ញុំ អាលាក់ហ្សី ជាមួយកាវប្រភេទនេះ វាធ្វើអោយត្របកភ្នែកខ្ញុំហើមឈឺក្រហាយក្តៅ ក្រហម ពិបាកខ្លាំងណាស់ ប្រភេទស្បែកមនុស្សយើងមិនដូចគ្នាទេ អ្នកខ្លះអាលាក់ហ្សី អ្នកខ្លះក៏អត់ តែសូមប្រយត្ន័អោយបានខ្ពស់ក៏ល្អ ដើម្បីចៀសវាងជួបរឿងដូចខ្ញុំ ហើយក៏ត្រូវរង់ចាំពេលរៀងយូរដែរទើបបាត់»