អបអរសាទរ ! លោកតាវិរៈសិល្បករចាបុីដងវែង គង់ ណៃ ត្រូវបាន លោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រកាសចិញ្ចឹមលោកតារាល់ខែ
Sophea
-

យោងតាមការបង្ហោះរបស់លោក អុឹម ជីវ៉ា បានរៀបរាប់ដូច្នេះថា ៖ លោកជំទាវម៉ែចិត្តធម៌ ហ៊ុន សុីណាត លោកជំទាវឧកញ៉ា នឹម វណ្ណៈ ចេញមុខប្រកាសចិញ្ចឹម លោកតាវិរៈសិល្បករចាបុីដងវែង គង់ ណៃ រៀងរាល់ខែ ចំនួន 5ឆ្នាំ !

លោកតាវិរៈសិល្បករ គង់ ណៃ ដែលជាសិល្បករជើងចាស់ បានទទួលអំណោយពីលោក ជំទាវម៉ែ ហ៊ុន សុីណាត និង លោកជំទាវឧកញ៉ា នឹម វណ្ណៈ អគ្គនាយិការក្រុមហ៊ុន ACEGroup និងក្រុមគ្រួសារ បានចេញមុខជួយចិញ្ចឹមលោកតាគង់ ណៃ ។

លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានមានប្រសាសន៍ថា ដោយមើលឃើញពីវិរៈភាពតស៊ូស្រលាញ់បំរើវិស័សិល្បៈជិតរយៈពេលជិត៨២ឆ្នាំ ដោយអភិរក្សថែរក្សាវប្បធម៌ខ្មែរ របស់លោកតា គង់ ណៃ ធ្វើអោយលោកជំទាវមានចិត្តអាណិតគោរពស្រលាញ់លោកតា គង់ ណៃ ដែលខិតខំដើម្បីវប្បធម៌ខ្មែរ ជាមរតកមនុស្សរស់ មិនអោយបាត់បង់ ទើបលោកជំទាវ អញ្ជើញលោកតាមកក្រុមហ៊ុន ACE group ដើម្បីចូលរួមចំនែកឧបត្ថម្ភជួយសម្រួលដល់ជីវភាពលោកតាគង់ ណៃ ។

លោកជំទាវ នឹម វណ្ណៈ បន្តទៀតថា ការជួយរបស់លោកជំទាវនិងអ្នកម្តាយ ហ៊ុន សុីណាតព្រមទាំងក្រុមគ្រួសារ គឺដើម្បីចូលរួមចំនែកជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមកនេះសម្តេចក៏បានចូលរួមជួយចិញ្ចឹមលោកតា គង់ ណៃ ជារៀងរាល់ខែដែរ ហើយក្នុងនាមលោកជំទាវក៏សូមចូលរួមចំនែកជួយបន្ថែមរៀងរាល់ខែរយៈពេល៥ឆ្នាំដល់លោកតាគង់ណៃនិងភរិយា ។

អំណោយថ្ងៃនេះរួមមានថវិការរបស់ លោកជំទាវម៉ែ ហ៊ុន សុីណាតចំនួន និងអំណោយដែលលោកជំទាវឧកញ៉ា នឹម វណ្ណៈ ជួយ លោកតា គង់ណៃ រៀងរាល់ខែរយៈពេល៥ឆ្នាំ ដោយក្នុងមួយខែៗទទួលបានដូចជា

១​ ទឹកប្រាក់ឧបត្ថម្ភចំនួន​ ៥០០,០០០៛ក្នុង១ខែ

២​ អង្ករ៥០គីឡូ. ក្នុង១ខែ

៣​ ត្រីខ១យួ​

៤​ ទឹកសៀអុីវ២យួ

ហើយ៣ខែម្តងគឺសម្រាប់សិល្បករលោកតាគង់ណៃ គឺមកទទួល ពីបងស្រី​ ឧកញ្ញ៉ា នឹម​វណ្ណ:​ តាមរយ:មេធាវី​ ពៅ​បញ្ញា ទីតាំងHNS.  ។  អត្ថបទនិងជូនដំណឹងដោយ លោក អុឹម ជីវ៉ា