ដូចដែលប្រិយមិត្តពុកម៉ែបងប្អូនបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះ មានតារា tiktok ម្នាក់ត្រូវបានមហាជនជាច្រើននាំគ្នារិះគន់ភ្លូកទឹកភ្លូកដី ដោយសារតែបុរសម្នាក់នោះបានប្រើពាក្យសម្តី ឌៀល ប្រមាថអ្នកស្រែដូច្នេះថា អ្នកស្រែមិនមានលទ្ធភាពទិញ ផ្លែធុរ៉េន ញាំដូចជាអ្នកក្រុងនោះទេ ។
បន្ទាប់ពីផ្ទុះរឿងមួយនេះគេឃើញថា មានអ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាបុគ្គលល្បីៗជាច្រើនបានចេញមកបង្ហាញប្រត្តិកម្មខ្លាំងៗដាក់តារា Tik Tok រូបនោះផងដែរ ។
ជាមួយគ្នានេះដែរ សូម្បីតែអ្នកលក់អនឡាញ ដ៏ល្បីឈ្មោះ មាដាមដា ក៏ចេញមកបង្ហាញប្រត្តិកម្មខ្លាំងៗដាក់បុរសម្នាក់នោះផងដែរ ដោយអ្នកនាង បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផេករបស់អ្នកនាង ដូច្នេះថា ៖ «ហេតុអីខ្ញុំMadamdaនឹងក្រុមហុនទាំងមូលត្រូវក្លាយជាជនរងគ្រោះ
រឿងគាត់ធ្វើវីដេអូហូបធុរេន ក្រុមហុនមិនបានដឹងហើយក៏អត់បានចូលរួមគំនិតអីចំលែកបែបនឹងដែរ ចំពោះខ្ញុំផ្ទាល់ខ្ញុំមិនដែលគាំទ្រមនុស្សខេះដៀលគេចឹងទេ តែគាត់នេះធ្វើឡើងធ្វើបាបខ្ញុំណាស់
បងបងម្នាក់accជាច្រើនបានផុសថារួមគ្នាឈប់ប្រើអីវាន់នឹង មានបុគ្គលខ្លះទៀតនិយាយថារួមគ្នាកំទេចអីវាន់នឹង សួថាយុត្តិធម៌សំរាប់ក្រុមហុននឹងតំណាងទាំងអស់ដែលរឺទេព្រោះពួកខ្ញុំមិនដឹងអីសោះ វិតាមិនសំរកខ្ញុំមានស្តង់ដាត្រឹមត្រូវហេតុអីបានមកត្រូវទទួលរឿងបែបែបនេះ» ៕







