សូមចូលរួមសោកស្តាយ ! ស្ថាបត្យករឆ្នើមមួយរូបបន្ទាប់ពីលោកតា វណ្ណ ម៉ូលីវណ្ណ គឺលោកតា លូ បានហាប ពេលនេះគាត់បានទទួលមរណៈភាពហើយដោយសារតែ
-

លោក លូ បានហាប កើតក្នុងឆ្នាំ១៩៣១ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ នៅពេលដែលលោកមានអាយុបាន១៤ឆ្នាំ លោកបានផ្លាស់ទីលំនៅមករស់នៅភ្នំពេញដើម្បីសិក្សានៅថ្នាក់អនុវិទ្យាល័យ ដោយត្រូវរស់ពឹងនឹងទីអារាម។ លោកជាសិស្សឧស្សាហ៍សិក្សារៀនសូត្រ រហូតត្រូវបានសម្តេច ប៉ែន នុតយកទៅរស់នៅជាមួយឧបត្ថម្ភគាំទ្រ ក្នុងការរស់នៅ និងសិក្សា។

នៅក្នុងឆ្នាំ១៩៤៩ លោកលូ បានហាប ក្លាយជាផ្នែកមួយនៃរលកសិស្សកម្ពុជាដែលបានបញ្ជូនចេញទៅរៀននៅប៉ារីសតាមរយៈអាហារូបករណ៍សិក្សា។ ពេលដំបូងឡើយ គាត់ចង់ក្លាយជាវិស្វករនោះទេ ប៉ុន្តែតាមរយៈដំបូន្មានរបស់លោកវណ្ណ មូលីវណ្ណ ដែលបានមកដល់ទីក្រុងប៉ារីសមុនបីឆ្នាំ គាត់ក៏បានប្តូរទៅសិក្សាផ្នែកស្ថាបត្យកម្មវិញនៅសាលា Ecole Speciale d'Architecture។ លោក បានហាប បាននិយាយថា៖ “ពេលនោះ គ្មានស្ថាបត្យករស្តង់ដារនៅក្នុងប្រទេសកម្ពុជានោះទេ។ លោកមូលីវណ្ណបាននិយាយពន្យល់ប្រាប់ខ្ញុំថា ប្រការនេះអាចជាឳកាសល្អសម្រាប់ពួកយើង ហើយគាត់ក៏បានយកឈ្នះចិត្តខ្ញុំទៅ”។ 

ជាក់ស្តែងអ្វីដែរគួរឲ្យមានការសោកស្តាយខ្លាំងនោះគឺ បច្ចុប្បន្នលោកតា លូ បានហាប បានទទួលមរណៈភាពហើយនៅក្នុងជន្មាយុ៩២ឆ្នាំដោយជរាពាធនៅឯប្រទេសបារាំង លោកជាស្ថាបត្យករឆ្នើមមួយរូបផងដែរបន្ទាប់ពីលោកតា វណ្ណ ម៉ូលីវណ្ណ។

មុនពេលលោកទទួលមរណៈភាព លោកតា លូ បានហាប បានបន្សល់ទុកនូវស្នាដៃ ស្ថាបត្យកម្មជាច្រើនមានដូចជា សណ្ឋាគាកាំបូឌីយ៉ាណា អគារប៊ូឌីង រោងមហោស្របចេនឡា សួនច្បារវិមានឯករា ជ វិទ្យាល័យទួលស្វាយព្រៃ(គុកទួលស្លែង) ៕