គួរតែរៀនសូត្រតាម ! អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីលំដាប់ប្រទេសកម្ពុជា ផ្តល់ដំបូន្មានដល់កូនប្រុសរបស់លោកយ៉ាងមានន័យបែបនេះ
-

អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីលំដាប់ប្រទេសកម្ពុជា ក្ដោមក្ដាប់ជំនួញរាប់រយពាន់លានក្នុងដៃ និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ហើយនៅកាលពីពេលថ្មីៗនេះលោកបានបង្ហោះសារយ៉ាងយ៉ាងមានន័យទៅកាន់កូនប្រុសច្បងរបស់លោកដូច្នេះថា ៖ 

« កូនប្រុស ចងចាំថា ជីវិតមិនមែនរីករាយរហូតទេ។ យើងទាំងអស់គ្នាចៀសមិនផុតពីការប្រឈមមុខនឹងបញ្ហា និងឧបសគ្គរាប់មិនអស់នោះទេ។ ពេលខ្លះ យើងងាយនឹងមានអារម្មណ៍អាណិតខ្លួនឯងជាខ្លាំង។ សូមឈប់សោកស្តាយអាណិតអាសូរខ្លួនឯង ហើយត្រូវព្យាយាមក្រោកឈរប្រកាន់យកវិធីសាស្រ្តសកម្មក្នុងជីវិត ជឿជាក់លើខ្លួនឯង និងរក្សាភាពវិជ្ជមាន» ។

ក្រោយឃើញ មហាសេដ្ឋីលំដាប់ប្រទេសកម្ពុជារូបនេះបង្ហោះសារខាងលើហើយឃើញថាមានបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានពោលពាក្យសរសើរថា សារមួយនេះពិតជាមានអត្ថន័យនិងខ្លឹមសារល្អណាស់ មិនត្រឹមតែប៉ុណ្ណោះនោះទេថែមទាំងមានអ្នកខ្លះធ្វើការ ចែករំលែកថែមទៀតផង ៕