នោះប៉ះគ្នាហើយ ! ជម្លោះអ្នកលក់អនឡាញ ម៉ាដាមដា ជាមួយនិង ម្ចាស់ហាង Beauty Stor កាន់តែឡើងកម្តៅ រហូតឈានដល់ការដោះស្រាយតាមផ្លូវច្បាប់
-

ពេលនេះកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីអ្នកលក់អនឡាញល្បីឈ្មោះ២រូបបានបានមានបញ្ហាជាមួយគ្នា នៅក្នុងនោះមានអ្នកលក់អនឡាញ ម៉ាដាមដា ជាមួយនិងអ្នកនាង ងួន ស៊ាង ដែរគេស្គាល់ថាជាម្ចាស់ហាង Beauty Stor ដោយនៅកាលពីពេលថ្មីៗនេះ ម្ចាស់ហាង Beauty Stor បានចេញលិខិតប្រមានអោយ ម៉ាដាមដា ចេញវិដេអូសូមទោសខ្លួននិងលុបរាល់ការបង្ហោះទាំងអស់ដែលពាក់ព័ន្ធនិងលោកផងដែរ ។ 
ទន្ទឹមគ្នានេះបន្ទាប់ពីបានឃើញ អ្នកនាង ងួន ស៊ាង បង្ហោះលិខិតជូនតំណឹងមួយនេះហើយ ឃើញថាខាងភាគី ម៉ាដាមដា បានបង្ហោះសារឆ្លើយតបវិញដូច្នេះថា ៖ បងប្អូនខ្ញុំបានធ្វើវីដេអូបញ្ចប់នឹងអធិប្បាយរួចហើយតែ តែគាត់ខុសអត់សុំទោសទេគឺគាត់បែជាមកប្តឹងខ្ញុំវិញ ខ្ញុំក៏ចង់ស្គាល់មុខមេធាវីមួយណាដែលជួយមនុស្សខុសបែបនេះ ខុសអត់សុំទោសតែអាងលុយok បង » ។ 

ចំណែកអ្នកនា ងួន ស៊ាង គ្រាន់តែឃើញ ម៉ាដាមដា ឆ្លើយតបបែបនេះលោកបានបង្ហោះសារដាក់ទៅវិញផាំងៗដូច្នេះថា ៖ «លិខិតជូនដំណឹង មិនមែនពាក្យបណ្ដឹង ចេះអានអក្សរអត់? កុំទាន់​ភ័យ​ពេក​ ខ្ញុំមិនទាន់ធ្វេីអីទេ តែបេីប៉ះពាល់ខ្ញុំទៀត ខ្ញុំគាស់មកទាំងអស់​ គ្មានអោយសល់អីមួយទេ សេីរេីមកជា​ លក្ខណៈ​ ទ្រង់​ទ្រាយ​ធំហ្មង​ ទាំង​រឿងចាស់និងរឿងថ្មី ដឹងក្នុងខ្លួនហេីយមែនទេ​ ថា​​រាល់ថ្ងៃ​ ធ្វើ​អីខុសខ្លះ? រឺធ្វើភ្លេច ?» ។ 

សូមរំលឹកផងដែរថាទំនាស់របស់អ្នកទាំងពីបានកើតឡើងដោយសារតែ ខាងក្រុមអ្នកនាង ងួន ស៊ាង បានធ្វើវិដេអូធ្វើត្រាប់តាមវិដេអូ «ហូបធុរ៉េន ដៀលអ្នកស្រែ » ដែលម្ចាស់វិដេអូដើមរបស់តារា TikTok លោក ហ្វុងលី ជាអតីតកូនចៅរបស់ ម៉ាដាមដា ។ ដូច្នេះហើយទើប ម៉ាដាមដា គិតថា ក្រុមអ្នកនាង ងួន ស៊ាង ធ្វើវិដេអូនេះដើម្បីវាយប្រហារនាង និងឌឺដងដល់ក្រុមហ៊ុនរបស់នាងផងដែរ ។ 

សូមបញ្ជាក់ផងដែរថាចំពោះរឿងមួយនេះមិនដឹងអ្នកណាខុសអ្នកណាត្រូវនោះទេ ស្រេចតែការយល់ឃើញរបស់បងប្អូនទៅចុះ ហើយពេលនេះអ្នកទាំងកំពុងតែតតាំងគ្នាទៅតាមផ្លូវច្បាប់ផងដែរ ដូច្នេះរឿងនេះមិនទាន់ចប់នោះទេ គឺនៅមានភាគបន្ត ៕