អាចចាត់ទុកថានេះគឺជារឿងដ៏គួរឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី ចុំបុីខ្មៅ បានចេញមុខប្រកាសអោយប្តូរប្រធានសមាគមសិល្បៈករកម្ពុជា ចេញខណៈបច្ចុប្បន្នតំណែងនេះកំពុងតែស្ថិតនៅក្នុងដៃរបស់លោកជំទាវ ចន ច័ន្ទលក្ខិណា ដែលជាភរិយារបស់លោក ឧកញ៉ា ហេង ឡុង ផងដែរ ។
យ៉ាងណាមិញនៅក្នុងការបង្ហោះនោះ ចំបុីខ្មៅ បានស្នើអោយតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ឡើងបន្ត ព្រោះលោកគិតថាអ្នកនាង ម៉េង កែវពេជ្ជតា មានសមត្ថិភាព ចំណេះដឹង និងបទពិសោធន៍សិល្បៈ ហើយសាកសមនិងតំណែងមួយនេះខ្លាំងជាងលោកជំទាវ ចន ច័ន្ទលក្ខិណា ។
នេះបើយោងតាមការបង្ហោះរបស់ ចុំបុីខ្មៅ បានរៀបរាប់ដូច្នេះថា ៖« Meng Keo Pichenda - ពេជ្ជតា ចង់ឱ្យបងស្រី ក្លាយជាប្រធានសមាគមសិល្បៈករកម្ពុជា អណត្តិក្រោយ ទាំងសមត្ថិភាព ចំណេះដឹង និងបទពិសោធន៍សិល្បៈ ប្អូនជឿរជាក់ថាបងស្រី ជាមនុស្សសក្កិសមបំផុត ប្អូនសុំគាំទ្របង » ។
ចំបុីខ្មៅលើកឡើងបែបនេះក៏ដោយសារតែលោកមានការអន់ចិត្តនិងប្រធានសមាគមសិល្បៈករកម្ពុជា យ៉ាងខ្លាំងក្រោយ មានការអនុវត្តច្បាប់មិនមានតម្លាភាព ។ នេះជាសារទាំងស្រុងដែលចំបុីខ្មៅ បង្ហោះ ៖« ខ្ញុំត្រូវការការអនុវត្តន៍ដែលមានតម្លាភាព ភាពស្មើគ្នា មិនមែនការអនុវត្តស្ដង់ដារ២ផ្សេងគ្នា រវាងអ្នកក្រគ្មានស័ក្កិយសនិង អ្នកមាន នោះទេ ក្នុងសង្គមមួយដែលមានគម្រាតគ្នានៃស្ដង់ដារក្នុងការអនុវត្តន៍ ក្នុងនាមអ្នកច្បាប់មួយរូបគឺពិតជា មិនអាចទទួលយកបាននោះទេ បើក្នុងនាមអ្នកច្បាប់ ខ្ញុំរកឃើញថា តម្លាភាពក្នុងសង្គម មិនមានពេលអនុវត្តន៍ច្បាប់ នោះពេល ចេញអនុវត្តន៍ជាក់ស្ដែង ខ្ញុំក៏ពិបាកជំនេះរកភាពយុត្តិធម៌ជូនពុកម៉ែបងប្អូនដូចគ្នា »។
មិនត្រឹមតែប៉ុណ្ណោះ ចំបុីខ្មៅ ថែមទាំងបានបង្ហោះរូបថតជាមួយនិង លោកឧកញ៉ា ហេង ឡុង ក្នុងនោះក៏មានលោកជំទាវ ចន ច័ន្ទលក្ខិណា ដែរ បន្ទាប់មកលោកបានភ្ជាប់មកជាមួយនិងសំណេរដូច្នេះថា ៖ មើលរូបនេះហើយ អ្នកនឹងឃើញ «ភាពអយុត្តិធម៌ និង អំណាច » គេគ្រប់គ្នា មានរឿងអស់ត្រឹមសុំទោស ចេញលិខិតផ្ដិតមេដៃ ត្រង់ខ្ញុំlive អមមេធាវី ខ្ញុំមិនចង់បានអីទេ sis and bro ចង់ឱ្យsis and bro ធ្វើដូចពេល sis and bro ធ្វើដាក់ខ្ញុំ ហើយសួររឿងសញ្ជាតិទៀតហ៎ ចាំអត់all nop ជិត៥ឆ្នាំហើយ ដែលមេធាវី bro អត់ទាន់ឆ្លើយសំណួរខ្ញុំចេញ ខ្ញុំនៅតែចង់ឃើញ លោកមេធាវី គាត់មកអង្គុយជិតហើយឆ្លើយសំណួរខ្ញុំ » ៕








