យោងតាមការជូនដំណឹងរបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈគណនីតេឡេក្រាមបានអោយដឹងដូច្នេះថា ៖ បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយសាររយៈពេលកន្លងមកមានការ ក្លែងបន្លំគណនីហ្វេកបុក(Facebook)
ខ្ញុំជាច្រើនដែលមានរហូតជាង២០ដែលធ្វើ ឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះខ្ញុំបានរក ឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាងគឺបណ្តាញតេឡេក្រាម(Telegram)ដែលមិនបារម្មណ៍ពីការចូលលួចដូចFacebook ។
អាស្រ័យហេតុនេះខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់Facebookដែលមានអ្នកចូលរួមជាង១៤លាននាក់។ ខ្ញុំសូមស្នើឲ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលុបឈ្មោះខ្ញុំចេញពីបញ្ជីFacebook ។
ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាមFacebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែលtelegram របស់ខ្ញុំវិញដើម្បី
ទទួលបានព័ត៌មាននិងមានយោបល់មកខ្ញុំតាមរយៈតេឡេក្រាមវិញ។ខ្ញុំក៏បានបង្កើតគណនីTikTok ថ្មីនិងមានមនុស្ស២នាក់យកឈ្មោះខ្ញុំទៅបង្កើតTikTok ដែលមួយមានអ្នកតាមជាង៣០មុឺននាក់ ចូលចិត្តជាង៤លាននាក់ឯមួយទៀតមានអ្នកតាម១លាន២សែននាក់និងអ្នកចូលចិត្តជាង១២លាននាក់។ ចាប់ពីពេលនេះFacebook ណាមាន ឈ្មោះហ៊ុន សែនគឺក្លែងក្លាយទាំងអស់៕


