ឯកឧត្តម ឌួង ដារ៉ា ប្រកាសថាក្រុមផលិតវិដេអូក្តៅសាច់លើផេកLife Film និងត្រូវប្រឈមមុខតាមផ្លូវច្បាប់ក្រោយ ក្មេងស្រី៤ នាក់ចេញមកទម្លាយថា
-

ដូចដែលប្រិយមិត្តពុកម៉ែបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបហើយថា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកពេលនេះ ឃើញថាមានអ្នករកប្រាក់តាមអនឡាញ ឬហៅថាក្រុម MMO ជាច្រើនបាននាំគ្នាផលិតវិដេអូខ្លីៗលាយឡំគ្នាជាមួយនិងឈុតឆាកក្តៅសាច់ និងស្រើបស្រាលសឹងតែគ្រប់វិដអូផងដែរ ។  ការផលិតវិដេអូបែបនេះគឺបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិជាពិសេសគឺយុវវ័យដែលបានទស្សនាវិដេអូទាំងនោះតែម្តង អាចនិងធ្វើអោយពួកគេយកទៅអនុវត្តតាមនៅក្នុងសង្គមជាក់ស្តែងថែមទៀតផង ។ 

យ៉ាងណាមិញមួយរយៈចុងក្រោយមកនេះឃើញថាមានមហាជនជាច្រើនក៏បានធ្វើការរិះគន់ទៅលើក្រុមអ្នកផលិតវិដេអូក្តៅសាច់ទាំងនោះផងដែរ ។ រហូតនៅកាលពីពេលថ្មីៗនេះក្រសួងវប្បធម៍ក៏បានធ្វើការ កោះហៅក្រុមទាំងនោះមកអបរំណែនាំ មានអ្នកខ្លះក៏ស្តាប់តាម និងមានអ្នកខ្លះក៏មិនស្តាប់តាមការណែនាំហើយ និងថែមទាំងផ្គើនលើសដើមថែមទៀតផង ។ 

ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ​បន្ទាប់ពីលោកឯកឧត្តម ឌួង ដារ៉ា បានបង្ហោះដូច្នេះថា ៖ Life Film ជាក្រុមអ្វី?

ខ្ញុំមានជំនឿនិងសង្ឃឹមលេីក្រសួងជំនាញនិងពាក់ព័ន្ធនានាចាត់វិធានការហេីយធ្វេីសន្និសីទកាសែតជម្រាបជូនសាធារណះបិទក្រុមរកស៉ីយកក្មេងស្រីមកថតរឿងស្រេីបស្រាល​ និង​ live អាសអាភាសស្រេីបស្រាលបំផ្លាញវប្បធម៍ប្រពៃណីនិងសង្គមជាតិយេីង។

កុមារី៤នាក់​ មកសុំការងារធ្វេីនៅ​ Life Film (ថាអោយធ្វេីជាតួសំដែងថតវីដេអូរ បែបអប់រំ ខ្លីៗ ) ប៉ុន្តែបែរជាបង្ខិតបង្ខំឲ្យក្មួយៗសំដែងរឿង មិនសមរម្យមានប៉ះពាល់បៀតបៀន កេរ្តិ៍ខ្មាស់ដល់ខ្លួនប្រាណ..ក្មួយៗខ្លះអាយុទេីបតែ ១៤ឆ្នាំ និង ១៧ ឆ្នាំ ។ បងប្អូនបានដឹងរឿនេះទេ​ ? ៕