ជឿជាក់ថាប្រិយមិមិត្តពុកម៉ែបងប្អូន ពិតជាបានជ្រាបហើយថា នៅកាលពីយប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឈប់ប្រើនិងលេងបណ្តាញសង្គម ហ្វេសប៊ុក ជាស្ថាបរ និងថែមទាំងបានស្នើឲ្យក្រុហ៊ុន ហ្វេសប៊ុក ធ្វើការលុបចោលឈ្មោះហ្វេសប៊ុកផេករបស់សម្តេចចេញពីបញ្ជីក្រុមហ៊ុន ហ្វេសប៊ុក ថែមទៀផង ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើទោះបីសម្តេចលុបចោល Facebook ក៏ពិតមែនប៉ុន្តែសម្តេចនៅតែរក្សាបានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងទៀត ដូចជា Telegram, TikTok ជាដើម។
យ៉ាងណាមិញបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែនប្រកាសបែបនេះហើយឃើញថាប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសបងប្អូនអ្នកប្រកបអាជីវកម្មអនឡាញតែម្តង ។
ជាក់ស្តែងនៅកាលពីយប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារពិសេសមួយដោយសម្តេចបានប្រកាសច្បាស់ៗថា «សម្តេចមិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ ព្រោះជាតម្រូវការរបស់ប្រជាជនប្រើប្រាស់» ៕
ចង់ជ្រាបកាន់តែច្បាស់សូមស្តាប់ការថ្លែសារពិសេសរបស់សម្តេចតេជោនៅខាងក្រោមនេះ ៖