ជាការពិតណាស់លោក ដួង វីរៈសិទ្ធ គឺជាតារាចម្រៀងប្រុសម្នាក់ដែលមានប្រជាប្រិយភាពខ្លាំង នៅក្នុងវិស័យសិល្បៈលោកត្រូវបានមហាជនចាត់ទុកថាជាតារាម្នាក់ដែលមានសម្លេងពិរោះ ក្រអួនក្រអៅ និងពោពេញទៅដោយទឹកដម ធ្វើអោយអ្នកស្តាប់មិនចេះណាយចិត្ត ស្តាប់ហើយចង់ស្តាប់ទៀត ។
យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះ មានអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបថតជាមួយនិងលោក បឺត សម្រេច ដែលជាកូនប្រុសបង្កើតរបស់អធិរាជសម្លេងមាសលោក សុិន សុីសាមុត រួចលោកបានភ្ជាប់មកជាមួយនិងសំណេរដ៏គួរឲ្យចាប់អារម្មណ៍ដូច្នេះថា ៖ « ម្សិលមិញខ្ញុំបានជួបបង បឺត សំរេច ក៏បាននិយាយលេងជាមួយគាត់ ហេីយ ក៏បានសួរនាំគាត់ ពីរបៀបដាល់យ៉ាងមិចឲ្យគេសន្លប់ គាត់ក៏បានប្រាប់ក្បាច់មួយចំនួន ឥឡូវខ្ញុំហាត់ជិតសម្រេចហេីយ» ។
បន្ទាប់ពីឃើញលោកបង្ហោះបែបនេះហើយមានអ្នកគាំទ្រជាច្រើនបានចូលទៅធ្វើការ ខមមិន ដូច្នេះថា ៖ អាយដលជាសុភាពបុរសពិតៗចេះស្រលាញ់ចេះគោរពរៀមច្បងអ្នកសិល្បៈដូចគ្នា , Idolខ្ញុំចង់ចេះវាយប្រដាល់ទៀត សុភាពរាបសារដូចបងចឹងគេមិនហ៊ានវាយជាមួយទេ , ដៃគូរចម្រៀង បែរជាសួរពីរបៀបប្រដាល់ គាំងណាស់... ៕










