ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះ អ្នកម្តាយរស់លោកជំទាវ ដួង ច័ន្ទ បានទទួលមរណភាព ដោយសារតែជំងឺប្រចាំកាយ ។ យ៉ាងណាមិញក្រោយអ្នកម្តាយទទួលមរណភាពឃើញថា លោកជំទាវ ដួង ច័ន្ទ ជាមួយនិងក្រុមគ្រួសារពិតជាមានការឈឺចាប់និងសោកស្តាយជាពន់ពេកផងដែរ ។

ហើយអ្វីដែលកាន់តែរំជួលចិត្តនោះគឺ ថ្មីៗនេះលោកជំទាវ ដួង ច័ន្ទ បានបង្ហោះវិដេអូ ម្តាយរបស់លោកជំទាវកាលនៅរស់ ដោយអមមកជាមួយនិងសំណេរដ៏គួរឲ្យឈឺចាប់ដូច្នេះថា ៖« ម៉ាក់ចង់អោយកូនធ្វើវិដេអូអោយច្រើនៗបំបាត់ឈឺនិងកាត់បន្ថយទុក្ខបានខ្លះ តែពេលនេះកូនធ្វើទៀតឬអត់? តើម៉ាក់មើលឃើញដែរឬទេ កូនមិនអាចកាត់ចិត្ត ទទួលយកមិនបានលឿនហួស ។

បន្ទាប់ពីបានឃើញលោកជំទាវ បង្ហោះបែបនេះហើយឃើញថាមានមហាជនអ្នកគាំទ្រជាច្រើនបានចូលទៅធ្វើការ Comment លើកទឹកចិត្តលោកជំទាវ និងបង្ហាញពីការសោកស្តាយចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់របស់លោក ជំទាវ ដួង ច័ន្ទផងដែរ ៕







ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖
https://web.facebook.com/Doungchanlomorneary/videos/1042881090049265