មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា ស៊ីន យូប៊ីន នោះ ដែលជាអតីតបេក្ខភាពជ័យលាភីលេខ ១ ក្នុងការប្រឡងកម្មវិធី Freshie Girl ឆ្នាំ ២០១៣ កន្លងមកនេះ ។ ហើយក៏ជាតារាដៃគូសម្តែងដ៏សក្ក័សមបំផុតលោក ខាត់ វៃហាំង ផងដែរ ។
ជាមួយនឹង ទេពកោសល្យ ភាពប៉ិនប្រសប់ខាងសម្តែងនេះហើយ ទើបធ្វើឲ្យតារាស្រីរូបនេះ ដែលទើបតែនឹងប្រឡូកសិល្បៈ បានលេចមុខនៅក្នុងខ្សែភាពយន្តខ្មែរជាហូរហែមកផងដែរ ព្រមទាំងក្តោបបានតំណែងជាតួឯកស្រីទៀតផង ។
យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាស្រីរូបនេះបង្ហាញខ្លួននៅក្នុងឈុតមួយដែលបានរចនាឡើងមកយ៉ាងស្រស់ស្អាតនិងទាក់ទាញផងដែរ ។
ទន្ទឹមគ្នានេះ ឈុតដ៏ស្រស់ស្អាតនេះត្រូវបានគេដឹងថា ប៉ាក់ដោយដៃផ្ទាល់ និងលាយក្បាច់ផ្កាចន្ទន៍រចនាបទបុរាណទម្ងន់ជិត10kg ដោយ សុផលកាត់ដេរ ព្រមជាមួយគ្រឿងអល្លង្កា តួរព្យញ្ជនៈ និង លេខ និង ស្រៈ របស់ខែ្មរ ដែលYubin តាំងចិត្តលើកយកបង្ហាញក្នុងកម្មវិធីASIA TOP AWARD 2023 ផងដែរ ៕















