លោកជំទាវ ខុងលី ស៊ីអាណា ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់​បង្គាប់​ផ្តល់​គោរមងារ «ឧកញ៉ា»
សីហា
-

លោកជំទាវ ខុងលី ស៊ីអាណា ដែលគេស្គាល់ថាជាអ្នកម្តាយជាទីស្រលាញ់របស់លោក ឌួង ឆាយ ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងនោះដែរ លោក​ ឌួង ឆាយ ក៏បានបង្ហោះសារជូនពរអ្នកម្តាយក្នុងឪកាសដ៏ពិសេសនេះថា សូមគោរពជូនពរអ្នកម្តាយដែលជាព្រះរស់របស់ខ្ញុំក្នុងទិវាដ៏ឧត្តុង្គឧត្តមប្រកបដោយមហានក្ខត្តឫក្សនៃឱកាសទទួលបានគោរមងារជាឧកញ៉ា។

ខ្ញុំបាទសូមគោរពចូលរួមសម្តែងអំណរសាទរដោយក្តីសោមនស្សរីករាយ​ ប្រកបដោយមនោសញ្ចេតនាស្មោះស្ម័គ្រយ៉ាងជ្រាលជ្រៅជាទីបំផុត​ សូមគោរពជូនសព្ទសាធុការពរ​ បវរសួស្តី​ សិរីវឌ្ឍនា​ វិបុលសុខមហាប្រសេីរគ្រប់ប្រការ​ ជូនចំពោះ​អ្នកម្តាយដែលជាព្រះរស់សូមមានសុខភាព​ល្អបរិបូរ​ ជន្មាយុយឺនយូរ​ ជោគជ័យមហាបវរប្រសើរ សិរីសួស្តី សុភមង្គល វិបុលសុខ សុខភាពល្អបរិបូរណ៍ អាយុយុឺនយូរ និងសូមប្រកបតែពុទ្ធពរទាំង៤ ប្រការគឺ អាយ: វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕