កាលពីពេលថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងបណ្ដាញសង្គម ដោយនារីម្នាក់ បានបង្ហោះសារទាមទាររកដំណោះស្រាយពីតារាជើងចាស់ម្នាក់ គឺ លោក យុត្ថារ៉ា ឆានី ឲ្យចេញមុខមកដោះស្រាយឲ្យខ្លួន ពាក់ព័ន្ធការទិញដី មានតែប្លង់ តែមិនមានដីទៅវិញ។
.jpg?1691980022)
ទន្ទឹមនឹងនេះ មានបណ្តាអ្នកគាំទ្ររូបលោកជាច្រើន ស្ទើរតែមិនជឿថារឿងនេះកើតឡើងចំពោះរូបលោក ហើយថែមទាំងអ្នកខ្លះទៀតមិនទាន់ជឿ រង់ចាំការបកស្រាយពីលោក យុត្ថារ៉ា ឆានី។
.jpg?1691980028)
បើយោងតាមការបង្ហោះសាររបស់គណនីហ្វេសប៊ុកឈ្មោះថា Seng Kim បានរៀបរាប់ថា៖ ខ្លួនខំស្រឡាញ់ទុកចិត្ត អាយដលតាំងពីក្មេង ហើយបាននាំបងស្រីខ្លួនទៅទិញដីរបស់តារារូបនេះ។ ដោយឡែក ខ្លួនបង់រំលោះបានជាង២ម៉ឺនដុល្លារហើយ តែបែរជាដីនោះ ត្រូវគេព័ទ្ធរបងយកទៅវិញ។
.jpg?1691980032)
ក្រោយហេតុនេះបានកើតឡើង ស្រាប់តែលោក យុត្ថារ៉ា ឆានី បដិសេធភ្លាមៗតែម្តង ដោយសារបានអះអាងថា<< ខ្ញុំបាទ យុត្ថារា ឆានី សូមបដិសេធ រាល់ការចុះផ្សាយពត៍មានមិនពិត ។ ប្រទេសមានច្បាប់ បើយល់ថាខ្ញុំខុស សូមធ្វើតាមច្បាប់រៀងខ្លួន>>។
.jpg?1691980037)
មិនទាន់បានប៉ុន្មានផង ស្រាប់តែមានគណនីមួយផ្សេងទៀត ដែលគេស្គាល់ថា ជាអតីតតារាសម្តែង កែវ កល្យាណ ក៏បានបង្ហោះសាររៀបរាប់ពីការបោកប្រាស់ដូចគណនីខាងលើថា
.jpg?1691980044)
បើខ្ញុំវិញ ជិត៦មុឺនដុល្លា បង់លុយផ្តាច់អស់ តាំងមុនកូវីតទៀតហើយសន្យាកាត់ប្លង់រឹងបំបែកក្បាលដីឲ្យ ចាំរហូតមកដល់ឥលូវ នៅតែសន្យា ប្អូនអើយខ្ញុំធ្លាប់ថតជា១រាប់អាននិងទុកចិត្តជឿជាក់ខំជួយទិញតាមការអះអាងធានាសព្វគ្រប់ មិត្តឆានីបើបានឃើញហើយគួរជួយដោះស្រាយតាមសន្យាដោយការគួរផងលុយញើសឈាមណាមិត្ត ហើយខ្ញុំបាននាំមិត្តភក្រ័យើងសិល្បះជាច្រើនទិញលូវពួកគាត់បាកចិត្តតឹងទ្រូង យំមិនចេញទេ ពួកគាត់បបួលខ្ញុំប្តឹងនិងបង្ហោះហ្វេសប៊ុក តែខ្ញុំនិងមិត្តអម្ពរទេវី ថាកុំទាន់ចាំមើលគាត់ដោះស្រាយសិន ចឹងសូមឆានី ជួយដោះស្រាយឲ្យបានឆាប់ផង កុំពន្យាពេលយូរទៀតអី ព្រោះយូរឆ្នាំហើយតាំងពីដើមឆ្នាំ 2019ម្លេះ។
.jpg?1691980050)
តួយ៉ាងនារីខាងលើ កើតទុក្ខមិនសុខចិត្ត ទាមទាររកមុខឲ្យ លោក យុត្ថារ៉ា ឆានី ចេញមករកដំណោះស្រាយឲ្យខ្លួន ដោយអះអាងថា ខ្លួនខំរកប្រាក់បង់រាល់ខែមិនដែលឲ្យយឺតមួយថ្ងៃនោះទេ។ បើទោះបីជាយ៉ាងណាក៏ដោយ យើងមិនទាន់ដឹងសាច់រឿងច្បាស់នៅឡើយនោះទេ មានតែរងចាំតារាសម្ដែងរូបនេះ ចេញមុខបកស្រាយសិន៕
.jpg?1691980061)
.jpg?1691980060)
.jpg?1691980060)