ពលរដ្ឋស្នើរឱ្យលោកអភិបាលខណ្ឌជ្រោយចង្វា ជួយ ពិនិត្យមើលចៅសង្កាត់កោះដាច់ ផង ខណៈ ឈ្មួញ កាយយកអាចម៍ដីលក់ក្រោមហេតុផលផ្សេងៗ
សីហា
-

ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កោះដាច់ បាននាំគ្នាស្នើរសុំឱ្យលោក លឹម សុភា   អភិបាល នៃ គណៈអភិបាលខណ្ឌជ្រោយចង្វា មេត្តាជួយពិនិត្យលោក បុិច ចាម ដែលជាចៅសង្កាត់កោះដាច់ទើបឡើងកាន់តំណែងថ្មី មិនទាន់បាន១ឆ្នាំនៅឡើយនោះទេ ក៏ប៉ុន្តែ ស្រាប់តែហ៊ានគប់គិតគ្នាយ៉ាងល្អប្រសើរជាមួយក្រុមឈ្មួញកាប់កាយយកអាចម៍ដីអូរតានងលក់យកលុយដាក់ហោប៉ៅចែកគ្នាចាយ ក្រោមលេសស្ដារស្រះចិញ្ចឹមត្រី ,ធ្វើរមណីយដ្ឋាន និងហេតុផលផ្សេងៗ។

សេចក្ដីរាយការណ៍ ដដែល បន្តថា ទីតាំងដែលលោក បុិច ចាម ចៅសង្កាត់កោះដាច់ ឱ្យគេជីកកាយយកអាចមីដីទៅលក់យ៉ាងរំភើយស្ថិតក្នុងភូមិអូរតានង ដោយរាល់អាចម៏ដីមួយឡានមានតម្លៃ ចាប់ពីរ២០ដុល្លារ ទៅ២៥ដុល្លារ អាមេរិក ក្នុងមួយថ្ងៃមិនក្រោមពី៥០ឡានទៅ១០០ឡាននោះទេ ខណៈ មានក្រុមហ៊ុនចំនួនពីរ ទី១,ឈ្មោះ សេង គឹមហោ និងទី២,ឈ្មោះ អៀត ចំរើន។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ បាន បង្ហេីបប្រាប់ទៀតថា នៅក្នុងកិច្ចការងារនេះ លោកចៅសង្កាត់បានប្រើ លោក សេង ហ៊ន់ ដែលជាជំនួយការភូមិ ធ្វើជាមេការគ្រប់គ្រង និងកត់បុងរាប់ចំនួនជើងឡាន ក្នុងមួយឡាន លោក សេង ហ៊ន់ ត្រូវយកមួយដុល្លារ ដាក់ចូលទៅក្នុងសង្កាត់ និងនៅសល់តម្លៃប៉ុន្មាន ខាងក្រុមហ៊ុន និងលោកចៅសង្កាត់ត្រូវចែកភាគហ៊ុនគ្នា។

ជុំវិញករណីខាងលេីនេះ ក្រុមការងារសារព័ត៌មានយេីងនៅព្រឹក ថ្ងៃ អង្គារ ទី ២២ ខែសីហា ឆ្នាំ ២០២៣នេះ បានទំនាក់ទំនងតាមទូរស័ព្ទ លោក បុិច ចាម ចៅសង្កាត់កោះដាច់ ដេីម្បី សាកសួរ បំភ្លឺ ជុំវិញ ករណី នេះ ដែរ ដោយលោក ឆ្លើយ បញ្ជាក់ថា៖" ការស្តារស្រះ នេះ គឺជា ស្រះចាស់ ហេីយ បារ យកភក់ ដែល ស្អុយ ៗចេញ យកទៅដាក់ ក្បែរ ទីតាំង នោះទេ "។ លោកបន្តថា ប្រជាពលរដ្ឋ មិនបានមក សាលា សង្កាត់ ដេីម្បី សួរ នាំ ឱ្យដឹងរឿងរ៉ាវច្បាស់លាស់ ដោយ គ្រាន់តែស្ដាប់ពាក្យ ជនមួយ កណ្តាប់ តូច មក ទំលាក់ កំហុស មកលេីគាត់ ខ្ញុំ ស្បថថា ពាក់ព័ន្ធ រឿងស្រះនេះ ខ្ញុំគ្មាន ពាក់ព័ន្ធ និង លុយកាក់ នោះទេ។

លោកចៅ សង្កាត់ រូបនេះ បានឱ្យដឹងទៀតថា រឿង ឱ្យ ក្រុមហ៊ុន ស្តារស្រះនោះ គឺផ្លូវ ក្នុង ភូមិ អូរ តានង ផ្លូវ ចាស់ហើយ វាទាប ចឹងយេីងត្រូវ យកដីដែលល្អ ពីបឹង តាត្រេះ មកចាក់ ជំនួស ដេីម្បី ដោះដូរគ្នា។

ដោយឡែក ជុំវិញករណីនេះដែរ លោក លឹម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ ជ្រោយចង្វា នៅព្រឹក ថ្ងៃ អង្គារ ទី ២២ ខែសីហា នេះ ដែរ អ្នកសារព័ត៌មាន យេីង បានទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ សង្គម តេឡេ ក្រាម របស់លោក ប៉ុន្តែ លោក មិនទាន់ឆ្លេីយតបនោះទេ។ 

ចំណែក បញ្ហា នេះ ដែរ បុគ្គល ឈ្មោះ សេង គឹមហោ និងឈ្មោះ អៀត ចំរើន ដែលប្រជាពលរដ្ឋ អះអាងថា ជាឈ្មួញរកស៉ីកាយយកអាចមីដីទៅលក់យ៉ាង អនាធិបតេយ្យ ខាងលេីនេះ អង្គភាព យេីង មិនមានលេខទូរស័ព្ទ ដេីម្បី ធ្វើការ សាកសួរ នោះទេ ប៉ុន្តែ ប្រសិន បើ ពួក គាត់ ចង់ បកស្រាយ បំភ្លឺ ចំពោះ ករណី នេះ អង្គភាព យេីង រង់ចាំ ការបំភ្លឺផងដែរ៕ដោយ៖ ជីម ភារ៉ា