ក្រៅពីសមាជិកគណៈរដ្ឋមន្ត្រី ដែលបានអនុម័តដោយរដ្ឋសភា រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី២៩រូប ដែលត្រូវបានព្រះករុណាព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែសីហា។
.jpg?1692776013)
ក្នុងនោះដែរ លោក ព្រាប កុល អតីតប្រធានអង្គការតម្លាភាពកម្ពុជា បានប្រកាសថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណាព្រះមហាក្សក្រ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដមកិត្តិទេសាបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្តល់នូវសេចក្តីទុកចិត្ត និងផ្តល់ឱកាសឱ្យលោកបានចូលរួមបម្រើជាតិ តាមរយ:រាជរដ្ឋាភិបាលកម្ពុជា ដើម្បីខ្ញុំអាចបន្តបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលលោកមាន។
.jpg?1692776017)
លោក ព្រាប កុល បានលើកឡើងលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីយប់ថ្ងៃទី២២ ខែសីហា ម្សិលមិញដោយបង្ហាញអារម្មណ៍រីករាយ និងកិត្តិយស៖ <<ប្តេជ្ញាបម្រើជាតិ មាតុភូមិ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យអស់ពីកម្លាំងកាយចិត្ត>>។
.jpg?1692776022)
ទន្ទឹមនឹងនោះ លោក បានធ្វើការប្តេជ្ញាចិត្តថានឹងខិតខំធ្វើការបម្រើជាតិ មាតុភូមិឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ប្រកបដោយវិជ្ជាជីវ: និងទំនួលខុសត្រូវខ្ពស់។
.jpg?1692776026)
គួររលឹកផងដែរថា លោក ព្រាប កុល បានបញ្ចប់អាណត្តិជានាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា ត្រឹមថ្ងៃទី១២មេសា ឆ្នាំ២០២០ បន្ទាប់ ពីដឹកនាំស្ថាប័នមួយនេះអស់រយៈពេល៨ឆ្នាំឬ២អាណត្តិ ជិត ១០ឆ្នាំ។
.jpg?1692776029)
កាលនៅកាន់ដំណែងនាយកប្រតិបត្តិអង្គការតម្លាភាព លោកក៏ធ្លាប់ត្រូវបានស្ថានប័នអន្តរជាតិប្រចាំនៅសាកលវិទ្យាល័យ British Columbia ស្ថិតនៅប្រទេសកាណាដា បាន ប្រកាសជាសាធារណ : អំពីសមាសភាពរបស់លោកជា សមាជិកក្រុមប្រឹក្សាភិបាលនៃពានរង្វាន់ Allard Prize សម្រាប់សុចរិតភាពអន្តរជាតិ។ ពានរង្វាន់នេះគឺមានទឹកប្រាក់ 100,000$ សម្រាប់ផ្តល់ជូនដល់សកម្មជនប្រឆាំងអំពើពុករលួយនិងសកម្មជនសិទ្ធិមនុស្ស ដែលប្រថុយជីវិត និង ការគ្រោះថ្នាក់នានាដើម្បីបុព្វហេតុពិភពលោកមានភាពស្អាតស្អំ និងការគោរពសិទ្ធិមនុស្ស ។
.jpg?1692776034)
ក្រោយចាកចេញពីអង្គការសង្គមស៊ីវិល លោក ព្រាប កុល ចាប់ផ្តើមហក់ចូលប្រឡូកក្នុងវិស័យជំនួញអចលនទ្រព្យវិញម្តង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Zillion Holding ។
.jpg?1692776039)
មានស្រុកកំណើតនៅខេត្តស្វាយរៀង លោក ព្រាប កុល ជាអ្នកបណ្ដុះបណ្ដាលដែលទទួលបានសញ្ញាបត្របញ្ជាក់ពី មជ្ឈមណ្ឌល Oxford សម្រាប់ភាពជាអ្នកដឹកនាំនៃព្រះរាជាណាចក្រអង់គ្លេសពីឆ្នាំ ២០១០ ដល់២០១២ ។ លោកបាន ទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកការអភិវឌ្ឍ សេដ្ឋកិច្ច និងគ្រប់គ្រង និងសញ្ញាបត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រ នយោបាយពីសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា៕
.jpg?1692776045)
.jpg?1692776046)