ទីបំផុត តារាចំរៀងអនុស្សាវរីយ៍ ចេញមុខសុំទោស បញ្ចប់រឿង
Sokli
-

ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងមកនេះ រឿងអាស្រូវស្នេហារបស់តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ ហាក់បានធ្វើឱ្យនហាជនមានការភ្ញាក់ផ្អើល និងផ្ទុះការវែកញែកខ្លាំងពេញបណ្ដាញសង្គម ក្រោយពីមាននារីរូបស្រស់ម្នាក់ចេញមុខទម្លាយថា <<យឿន សូតអនុស្សាវរីយ៍ បានបោកប្រាស់ស្នេហារបស់នាងដោយបានប្រាប់នាងថា លោកនិងភរិយាបានចែកផ្លូវគ្នាហើយរហូតធ្វើឱ្យនាងជឿលង់ស្រលាញ់ដល់ថ្នាក់សាក់រូប និងឈ្មោះរបស់តារាប្រុសរូបនេះនៅដៃថែមទៀតផង>> ខណៈដែលលោក យឿន សូតអនុស្សាវរីយ៍ បានបដិសេធជាច្រើនលើកច្រើនសារថាលោកមិនដែលស្គាល់នារីដែលនៅកូរ៉េនោះទេ ស្របពេលដែលរូបភាពនិងវីដេអូខលជាច្រើនរបស់អ្នកទាំងពីរត្រូវបានបង្ហោះចែកចាយពេញបណ្ដាញសង្គមទៅហើយ។

គេសង្កេតឃើញថា ព័ត៍មានរឿងរ៉ាវស្នេហារបស់លោក យឿន សូតអនុស្សាវរីយ៍ ហាក់បានស្ងប់ស្ងាត់បន្តិច ប៉ុន្តែថ្មីៗនេះលោកបែរជាធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ក្រោយពីលោកបានបង្ហាញខ្លួនជាថ្មីតាមរយៈវីដេអូមួយ ដោយលោកព្រមចេញមុខសូមទោសនារីដែលជាពលករកូរ៉េរូបនោះជាសាធារណៈហើយ។

យោងតាមគណនីឈ្មោះ <<យឿន សូតអនុស្សាវរីយ៍ Yoeurn Sothanouksavry>>

បានចេញវីដីអូដែលមានខ្លឹមដូចនេះថា៖ បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំបាទអនុស្សាវរីយ៍ ខ្ញុំបាទចេញវីដីអូមួយនេះ ចង់សុំ ទោសដល់ស្រីនាង ជាពិសេស សុំទោសម៉ាក់ប៉ាគាត់ ហើយហ្នឹងបងឡុង បងប្រុសគាត់ហ្នឹង ខ្ញុំ សុំទោសគាត់ ហើយសុំទោសបងប្អូន ទាំងអស់គ្នា ដែលតែងតែ យល់ច្រឡំ នៅក្នុងរឿងកន្លង មក ជាមួយខ្ញុំហើយនឹងស្រីនាង ហើយអញ្ចឹង ខ្ញុំសុំទោស ខ្ញុំសូមបញ្ចប់ រឿងហ្នឹងទាំងអស់ ខ្ញុំ ទទួលកំហុស បាទ ខ្ញុំសុំទោស ដែលខ្ញុំទៅ ពាក់ព័ន្ធ កុហក គាត់ អញ្ចឹងទៅ ហើយបងប្អូន នឹង លើកលែង អធ្យាស្រ័យ ដល់ខ្ញុំបាទ អនុស្សាវរីយ៍ ដែលជា មនុស្ស របស់មហាជន តែមួយរយៈ នេះ ឃើញបងប្អូនខឹងខ្ញុំ ឲ្យ ខ្ញុំសុំទោស អ្នកទាំងអស់គ្នា ដែលខឹងខ្ញុំ ហើយក៏អត់មានអី ច្រើន មានតែលើកដៃសុំទោស ទាំងអស់គ្នា ខ្ញុំសូមបញ្ចប់រឿងនឹងត្រឹមនឹង កុំឲ រញេរញៃ នៅក្នុងបណ្តាញសង្គមពេក ខ្ញុំឃើញរឿងហ្នឹង គឺខ្ញុំអត់ស្រណុកចិត្តសោះ ប៉ុន្មានថ្ងៃហ្នឹង តែខ្ញុំក៏ បាន តប ត នឹង ខ្ញុំ ជាប់ ការងារ ជាប់ធ្វើការ ខ្ញុំច្រើនដែរ អញ្ចឹង ខ្ញុំសុំទោសគាត់ ជាពិសេស ស្រីនាង ដូចជាបង ឡុង ម៉ាក់ប៉ាគាត់ដែលខ្ញុំធ្វើ កន្លងមក ដែលខុសឆ្គង កុំប្រកាន់ខ្ញុំអី ខ្ញុំសុំទោស.