មិនទាន់ចប់ទេ! ក្រោយភរិយា ទម្លាយថាមានជនទី៣ទើបគ្រួសារបែកបាក់ ស្រាប់តែ យឿន ពិសី មិនចាំយូរ បានតបទៅវិញយ៉ាងចាស់ដៃ
សីហា
-

រឿងវ៉ាវស្នេហ៍បែបត្រីកោណ ដែលអតីតភរិយាបានចោតលោក យឿន ​ ពិសី ថា លួចមានអ្នកថ្មីទើបនាងសម្រេចចិត្តដើរចេញពីលោក តែមិនទាន់ចប់ទេ ដោយសារតែ លោក យឿន ​ ពិសី ពិសី បានទម្លាយរឿងខ្លះៗដែលភរិយាមិនធ្វើតាមរូបលោកទើបបណ្តាលឲ្យបែកបាក់គ្នា ដូច្នោះមានតែមានការបកស្រាយពីលោកផ្ទាល់ទើបដឹងរឿង។

ចំពោះអតីតភរិយាក៏បានសរសេររៀបរាប់ថា ​មួយរយៈធំមកហើយដែលខ្ញុំរោងសម្ពាធចិត្តថាខ្ញុំដើរចោលប្ដី។ដោយមិនខ្វល់ពីគ្រួសារ។ដល់ថ្នាក់រហូតមានការលេងលះ។នេះហើយជាលទ្ធផលមនុស្សល្អនិងទទួលបានគុណសម្បត្តិល្អដោយឯងៗដោយមិនបានមានការតបតទៅលើមនុស្សដែលគិតអវិជ្ជមានមកលើយើងនោះឡើយ អរគុណពេលវេលានិងយុត្តិធម៌សម្រាប់មនុស្សល្អ។មកលើខ្ញុំនិងកូនៗ។

បន្ទាប់ពីឃើញបែបនេះ ស្រាប់តែលោក យឿន ​ ពិសី បានសរសេររៀបរាប់ថា នកមិនបាច់បង្ហោះយកល្អតែខ្លួនឯងទេមូលហេតុមកពីខ្ញុំមិនចង់បំពុលសង្គមនេះទើបខ្ញុំមិនចង់បកស្រាយច្រើន ខ្ញុំចុះចេញពីរនាក់ខ្ញុំមានតែខ្លួនទទេខ្ញុំគ្រាំចិត្តអស់មួយឆ្នាំកន្លះ ទម្រាំតែខ្ញុំសម្រេចចិត្តថាខ្ញុំនឹងបំពេញតាមសំណើរដែលអ្នកចង់បានខ្ញុំធានារ៉ាប់រងចិញ្ចឹមកូនរហូតដល់គាត់មានអាយុ 18 ឆ្នាំ ប៉ុន្តែអ្នកព្យាយាមតាមរករឿងខ្ញុំតាមបំផ្លាញខ្ញុំអ្នកគួរតែយល់ហើយថាតើអ្នកបានធ្វើទង្វើអីខ្លះចំពោះខ្ញុំ អ្នកបានឲ្យតម្លៃខ្ញុំឬមិនឲ្យតម្លៃខ្ញុំអ្នកដឹងច្បាស់ខ្លួនឯងហើយខ្ញុំនឹងអ្នកបានបញ្ចប់ទំនាក់ទំនងជាមួយគ្នាហើយ ម្ដេចឡើយអ្នកតាមរករឿងបំផ្លាញខ្ញុំជាពិសេសបងប្អូនមួយចំនួនដែលមិនដឹងរឿងគ្រួសារនេះច្បាស់ ហេតុអ្វីក៏ចូលចិត្តវែកញែករឿងគ្រួសារគេម្ល៉េះ«។ បើតាមការលើកឡើងរបស់ យឿន ពិសី ក៏បានទទួលស្គាល់លោកចុះចេញពីរនាក់មានតែខ្លួនទទេរ ក្រោយគ្រាំចិត្តអស់រយៈពេលជាងមួយឆ្នាំ៕