ប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្របានប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា
Heang
-

ប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្របានប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសនេះរងគ្រោះដោយការរញ្ជួយដីដ៏ធំមួយ បន្ទាប់ពីមានការអង្វរសុំជំនួយដ៏កម្រពីរបបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសអាស៊ីអាគ្នេយ៍។ ប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយក្នុងការឆ្លើយតបទៅនឹងការរញ្ជួយដីដ៏សាហាវនៅអាស៊ីអាគ្នេយ៍។

គិតត្រឹមម៉ោង 6 ព្រឹកថ្ងៃសៅរ៍នេះ ការរញ្ជួយដីកម្រិតស្រាលសរុបចំនួន 77ដង ត្រូវបានកត់ត្រានៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីការរញ្ជួយដីកម្រិត 7.7 រិចទ័រ នៅជិតនិងជុំវិញទីក្រុង Mandalay កាលពីរសៀលថ្ងៃសុក្រ នេះបើយោងតាមផ្នែកអង្កេតការរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃ៕