ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្តលើកទឹកចិត្តឧបត្ថម្ភថវិកា២លានរៀលដល់កម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវដែលបង្រ្កាបជនសង្ស័យ០៣នាក់ធ្វើសកម្មភាពឆក់ខ្សែកពីក្មេងស្រីរងគ្រោះអាយុ០៥ឆ្នាំ។ស្តីពីការស្រាវជ្រាវបង្ក្រាបជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែកពីជនរងគ្រោះ)។

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៩:២០នាទី នៅចំណុចលើផ្លូវបេតុង ក្រុមទី៥ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
-ក្មេងស្រីរងគ្រោះឈ្មោះ យ៉ា ឡារីតា ភេទស្រី អាយុ៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី៥ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
-ជនសង្ស័យទី១ឈ្មោះ គង់ មករា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(មានសារធាតុញៀន)។
-ជនសង្ស័យទី២ឈ្មោះ សុខ ណាង ហៅកាលីម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ក្រុមទី១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
-ជនសង្ស័យទី៣ឈ្មោះ ចាន់ ធួន ហៅ យៀន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ភូមិមានជ័យ សង្កាត់មានជ័យទី១ ខណ្ឌមានជ័យ រាធានីភ្នំពេញ (មានសារធាតុញៀន)។
-សម្ភារ:បាត់បង់៖
ខ្សែករផ្លាកទីន១ខ្សែ ទម្ងន់៣ជី។
ដំណើររឿង៖នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅទិញ នំញាំម្នាក់ឯង ហើយដើរតាមផ្លូវត្រឡប់មកផ្ទះវិញ ខណៈពេលនោះជនសង្ស័យចំនួន០៣នាក់ជិះម៉ូតូ០១គ្រឿងមកដល់ចំណុចកើតហេតុឃើញក្ឦេងស្រីរងគ្រោះកំពុងតែដើរម្នាក់ឯង ឆ្លៀតឪកាសស្ងាត់ ជនសង្ស័យក៏បានធ្វើសកម្មភាពចុះពីលើម៉ូតូរួចទៅកញ្ឆក់យកខ្សែក ពី ក្មេងស្រីរងគ្រោះបានសម្រេចហើយគេចខ្លួនបាត់ទៅ ។បន្ទាប់មកម្តាយជនរងគ្រោះបន្ទាប់ពីដឹងថាកូនរបស់ខ្លួនបាត់ខ្សែក ក៍នាំកូនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ក្រោយទទួលបានបណ្តឹងកម្លាំងជំនាញខណ្ឌ+ប៉ុស្តិ៍ ចុះទៅដល់ទីតាំងកើតហេតុ បើកការស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ នៅថ្ងៃទី២៦ ខែឆ្នាំដដែល វេលាម៉ោង២០:០នាទី នៅចំណុចលើផ្លូវបេតុង ក្រុមទី១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងនាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕



