ក្នុងប្រវត្តិសាស្ត្រ មានរឿងជាច្រើនដែលនៅតែជាអាថ៌កំបាំង និងរហូតមកដល់ពេលនេះ មនុស្សនៅតែមិនទាន់រកចម្លើយឃើញដដែល។ ស្របពេលជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿន មនុស្សបានរកឃើញនូវរបស់ជាច្រើន ពោលគឺអ្វីៗដែលមនុស្សកាលពីជំនាន់បុរាណធ្លាប់ប្រើ និងជីវភាពនៃការរស់របស់ពួកគេនាសម័យនោះ។ ដោយឡែក តាមរយៈការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានរកឃើញកំណប់ និងវត្ថុបុរាណជាច្រើនដែលមនុស្សជំនាន់ដើមបានបន្សល់ទុក ហើយបានយកវាមកដាក់ក្នុងសារៈមន្ទីរដើម្បីឲ្យមនុស្សជំនាន់ក្រោយបានស្គាល់។ ប៉ុន្ដែ ក្នុងចំណោមកំណប់ទាំងអស់នោះ អ្នកវិទ្យាសាស្ត្របានអះអាងថា នៅមានប្រមាណជា 30ទៀតដែលពួកគេរកមិនទាន់ឃើញ ហើយនេះគឺជាកំណប់ទាំងនោះបើយោងតាមប្រវត្តិសាស្ត្រ។ 1/ បន្ទប់ The Amber ប្រាសាទនេះ ត្រូវបានសាងសង់ឡើងក្នុងវិមាន Catherine Palace នៅសតវត្សទី18 ក្នុង Tsarskoe Selo ក្បែរ St. Petersburg ដែលបន្ទប់នោះមានពណ៌លឿង មានក្រម៉ាលាបក្រដាសប្រាក់ និងមានកញ្ចក់រួមជាមួយនឹងបន្ទះ ដែលបានកសាងឡើងពីបរិមាណ 1.000 ផោន (450 គីឡូក្រាម) នៃផ្កាកុលាប។ Tsarskoe Selo ត្រូវបានកាន់កាប់ដោយប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ1941 កំឡុងសង្គ្រាមលោកលើកទី2 ហើយបន្ទប់ និងសិល្បៈនានាត្រូវបានរុះរើ និងយកទៅប្រទេសអាល្លឺម៉ង់។ រហូតមកដល់ពេលនេះ យើងក៏បាត់ដំណឹងសូន្យឈឹងពីបន្ទប់នោះ។


















