នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់សណ្ឋាគារលំដាប់ផ្កាយ ៥ « The Royal Sands Koh Rong » ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង និងបញ្ចប់នូវបញ្ហាដីធ្លីនៅកោះរ៉ុង ខេត្តព្រះសីហនុ។ សណ្ឋាគារដ៏ទំនើបនេះគឺបានចំណាយទឹកប្រាក់សាងសង់អស់ប្រមាណជា៤០លានដុល្លារក្នុងដំណាក់កាលទី១ដែលមានលក្ខណៈជាវីឡាចំនួន៦៧ខ្នង(១៤៨បន្ទប់) ដែលបានបង្ហាញពីសក្ដានុពលទេសចរណ៍របស់ប្រទេសកម្ពុជា និងការរីកចម្រើននៃសេវាកម្មទេសចរណ៍លំដាប់អន្តរជាតិនៅលើទឹកដីប៉ែកនិរតី នៃតំបន់សមុទ្រនេះ ។ សម្តេចតេជោ ហ៊ុន សែន បានមានសេចក្តីរីករាយ ដែលបានអញ្ជើញមកកាន់កោះរុងជាលើកទី១នេះ និងមោទនភាពចំពោះការវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ដើម្បីបំពេញសេចក្តីត្រូវការ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់វូនអនុសាសន៍ដល់ក្រសួងជំនាញពាក់ព័ន្ឋទាំងអស់ គឺមិនអោយក្រុមហ៊ុនវិនិយោគសាងសង់ខ្ពស់ជាង៣ជាន់ឡើយនៅតាមឆ្នេរកោះបែបនេះ។ សម្តេចតេជោ សង្ឃឹមថានឹងមានកោះជាច្រើនទៀតនឹងកើតឡើងជាបន្តបន្ទាប់។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ជាចុងក្រោយថា កោះរុង និងកោះដទៃទៀតនៅក្នុងប្រទេសកម្ពុជា គឺជាកោះរបស់រដ្ឋ មិនមែនជារបស់ឯកជននោះ។ ប៉ុន្តែរាជរដ្ឋាភិបាលបានប្រគល់សិទ្ឋិអោយអភិវឌ្ឍន៍ទៅអោយក្រុមហ៊ុនឯកជនក្នុងការវិនិយោគជាតំបន់ទេចរណ៍ទៅតាមរយៈពេលនៃការវិនិយោគដែលបានកំណត់។ ប៉ុន្តែកន្លងមកគឺមានក្រុមហ៊ុនបានទទួលសិទ្ឋិវិនិយោគ ប៉ុន្តែមិនបានធ្វើអ្វីទាំងអស់ គឺសម្តេចតេជោបានបញ្ជាទៅអោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសើរើពិនិត្យ នឹងដកហូតយកមកវិញ ព្រោះសព្វថ្ងៃគឺមានក្រុមហ៊ុនមួយចំនួនដែលបានសិទ្ឋិទទួលអាជ្ញាប័ណ្ណវិនិយោគពីរដ្ឋ ប៉ុន្តែមិនធ្វើ ហើយបានយកទៅលក់អោយក្រុមហ៊ុនដទៃដែលខុសនឹងច្បាប់រដ្ឋ។ ដូច្នេះត្រូវដកមកវិញទាំងអស់។ នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់សង្កត់ធ្ងន់ៗទៅកាន់អ្នកមានអំណោច និងអ្នកមានទ្រព្យមួយចំនួនដែលកន្លងមកតែតែមកកាងកាន់កាប់ និងទន្ទ្រានយកដីរដ្ឋមួយចំនួននៅតំបន់កោះរុងនេះ គឺត្រូវតែដកខ្លួនចេញជាបន្ទាន់។ ពួកអ្នកមកទន្រ្ទាន គឺភាគច្រើនមិនមែនរស់នៅកោះរុងនោះទេ គឺមួយចំនួនរស់នៅក្រុងភ្នំពេញ ឬកន្លែងផ្សេងៗ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានបញ្ជាអោយអភិបាលខេត្តពិនិត្យនិងបញ្ឈប់អំពើកាប់ឈើទន្ទ្រានយកដី ឬយកឈើលក់ខុសច្បាប់ គឺត្រូវតែឈប់ជាបន្ទាន់។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់និងបញ្ជារអោយក្រសួងរៀបចំដែនដីពិនិត្យដោះស្រាយក្បាលដីចំនួន៥៨៤ ជូនប្រជាពលរដ្ឋអោយបានត្រឹមត្រូវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមសំនូមពរអោយប្រជាពលរដ្ឋទាំងអស់ដែលរស់នៅកោះរុងនេះទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍នានា ដើម្បីថែរក្សា និងអភិវឌ្ឍន៍កោះរុងនេះអោយកាន់តែមានភាពស្រស់បំព្រងបបន្ថែមទៀត។ ផ្ទៃដីដែលប្រគល់ជូនគឺពលរដ្ឋអាចអាស្រ័យផល និងរស់នៅបាន ប៉ុន្តែពុំមានសិទ្ឋិចាត់ចែងឡើង។ នៅក្នុងដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកកាន់ទឹកដីកោះរ៉ុងថ្ងៃនេះគឺបានបិទបញ្ចប់ជម្លោះដីធ្លីនៅទីនេះទាំងស្រុង និងបានបញ្ចប់អំពើកាប់ឈើល្មើសច្បាប់ទាំងស្រុង ព្រមទាំងដកយកកោះដែលជាសម្បត្តិរបស់រដ្ឋទាំំងអស់ត្រឡប់មកវិញពីក្រុមហ៊ុននានាដែលបានទទួលអាជ្ញាប័ណ្ណវិនិយោគ ប៉ុន្តែពួកគេមិនបានធ្វើអ្វីទាំងអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថា នឹងគ្មានការទូទាត់សងនូវប្រាក់កក់វិញ និងការខូចខាតអ្វីឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន អ្នកឧកញ៉ា គិត ម៉េង ដែលបានសហការជាមួយដៃគូបរទេសចូលរួមអភិវឌ្ឍន៍កោះរុងអោយមានសោភ័ណភាព និងទាក់ទាញទេសចរកាន់តែច្រើនឡើង។ សម្តេចតេជោ ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋនៅទីនេះ សូមជួបប្រទះតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ បន្ទាប់មកសម្តេចតេជោនាយកដ្ឋន្ត្រីបានអញ្ជើញកាត់ខ្សែបូរសម្ពោធសណ្ឋាគារ The Royal Sands Koh Rong » នៅខេត្តព្រះសីហនុ អោយដំណើរជាផ្លូវការចាប់ពីពេលនេះតទៅ ៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister