ច្រើនណាស់...ជនជាតិចិនចំនួន ៦០នាក់ ត្រូវបានសមត្ថកិច្ចធ្វើការបង្រ្កាបបាន ពីបទ...
-

ភ្នំពេញ៖ សមត្ថកិច្ចធ្វើការបង្ក្រាប់ជនជាតិចិន ចំនួន៦០នាក់ ក្នុងករណី​ជំរិត​ទារប្រាក់ និង​ឆបោក​តាម​ប្រព័ន្ធ Internet (VOIP) នៅ​ចំណុច​ផ្ទះ​លេខ៣៨ ផ្លូវ​លេខ៦០៦ ក្រុម៤២ ភូមិ៩ សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។

មន្ដ្រីនគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​សមត្ថកិច្ច​បាន​រកឃើញ និង​ឃាត់ខ្លួន​ជនសង្ស័យ ជា​ជន​ជាតិចិន៦០នាក់​ ក្នុងនោះមានស្រី០៤នាក់។
នៅក្នុងប្រតិបត្តិការនេះ កម្លាំង​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌទួលគោក អាជ្ញាធរ​ពាក់ព័ន្ធ ដែល​ស្ថិតក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។
ក្រោយពេល​ធ្វើការ​ត្រួតពិនិត្យ​រួច​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ខាងលើ ត្រូវបាន​បញ្ចូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី៕
ប្រភព៖ ហេងលី