នគរបាលខណ្ឌ៧មករា បង្ហាញមុខក្រុមជនសង្ស័យប្រុសស្រី១១នាក់ជាមុខសញ្ញាឆក់ប្លន់ សកម្មក្នុងរាជធានីភ្នំពេញនិងខេត្ត
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានបង្ហាញមុខក្រុមជនសង្ស័យប្រុសស្រី១១នាក់(ស្រី៣នាក់) ដែលជាមុខសញ្ញាឆក់ ប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ រួមទាំងកាំភ្លើងខ្លី២ដើម ម៉ូតូចំនួន៦គ្រឿង និងថ្នាំញៀនចំនួន៦កញ្ចប់ធំតូច ដែលកម្លាំងសមត្ថកិច្ច បានចេញប្រតិបត្តិការបង្ក្រាបបាន កាលពីរសៀលថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអាគាបុរីកីឡា អាគារទី៨ ជាន់ទី៤ តាមបណ្តោយផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ សំ ចាន់ដារ៉ាវុធ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបុរីកីឡា អាគាទី៨ ជាន់ទី៤ផ្ទះលេខ២១ និងមុខរបរមិនពិតប្រាកដ។ ជនសង្ស័យទី២ ឈ្មោះ ភេឿង បិះគារ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបុរីកីឡា អាគាទី៨ ជាន់ទី៤ ផ្ទះលេខ២១ និងមុខរបរមិនពិតប្រាកដ។ នារីសង្ស័យទី៣ ឈ្មោះ ម៉ា សុដាណេ ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅបុរីកីឡា អាគាទី៨ ជាន់ទី៤ ផ្ទះលេខ២១ និងមុខរបរមិនពិតប្រាកដ។ ជនសង្ស័យទី៤ ឈ្មោះ ម៉ៅ ស៉ីនិត ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបុរីកីឡា អាគាទី៨ ជាន់ទី៤ ផ្ទះលេខ២១ និងមុខរបរមិនពិតប្រាកដ។(មេក្លោង បន្ទាប់ពីអា សម្បត្តិ)។ នារីសង្ស័យទី៥ ឈិត រចនា ហៅឈីង ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅបុរីកីឡា អាគាទី៨ ជាន់ទី៤ ផ្ទះលេខ២១ និងមុខរបរមិនពិតប្រាកដ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងនេះរួចបានធ្វើការសាកសួរនិងស្រាវជ្រាវ ឈានទៅឆែកឆេនៅម្ដុំបុរី១០០ខ្នង បន្តទៀតនៅរសៀលថ្ងៃដដែល រួចបានឃាត់ខ្លួនជនសង្ស័យ២នាក់ប្រុសស្រីបន្ថែមរួមទាំងអាវុធខ្លី១ដើមផងដែរម៉ាករ៉ូឡូ ជនសង្ស័យទី១ ឈ្មោះ ប៉ែន វ៉ាន់ដេត ហៅដេត ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់លេខ៥ ភូមិប៉ប្រកខាងជើង សង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងមុខរបរមិនពិតប្រាកដ។ និងនារីសង្ស័យទី២ ឈ្មោះ សួង ចន្ធូ ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់លេខ៥ ភូមិប៉ប្រកខាងជើង សង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងមុខរបរមិនពិតប្រាកដ។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យបាន២នាក់បន្ថែមទៀតនោះ នគរបាលបានធ្វើការសាកសួរបន្តទៀតក៏ឈានទៅឆែកឆេនៅក្រុងតាខ្មៅបន្ត ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ទៀតរួមទាំងម៉ូតូZoomer X ១គ្រេឿង។ ជនសង្ស័យទី១ ឈ្មោះ សុខ អៀងលី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃល្ពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងមុខរបរមិនពិតប្រាកដ។ ជនសង្ស័យទី២ ឈ្មោះ ឌិន ស៉ីដារ៉ូ ហៅ ស្លេក ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃល្ពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងមុខរបរមិនពិតប្រាកដ។ និងជនសង្ស័យទី៣ ឈ្មោះ ឈាន ឈីហឈីង ហៅដា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃល្ពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងមុខរបរមិនពិតប្រាកដ។ នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានគរបាលខណ្ឌ៧មករាបានបញ្ជាកអោយដឹងច្បាស់ថា ក្រោយពីសមត្ថកិច្ចខណ្ឌចំកាមន ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឡុង សម្បត្តិ (ជាអ្នកកាន់កាំភ្លើង k59 មេក្លោង) នោះរួចបានសាកសួរក៏បានដឹងនិងស្រាវជ្រាវរហូតឃាត់ខ្លួនបក្ខពួកជនសង្ស័យជាបន្តបន្ទាប់ សរុបឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ស្រី៣នាក់ កាំភ្លើងខ្លី២ដើម ម៉ាករ៉ូឡូ១ដើម ម៉ាក់K៥៩ ១ដើម និងម៉ូតូចំនួន៤គ្រេឿង ម៉ាក់CBR ១គ្រេឿងនិងម៉ាកZoomer X ចំនួន៣គ្រេឿង។ បច្ចុប្បន្នជនសង្ស័យទាំង១១នាក់រួមវត្ថុតាងត្រូវបានសមត្ថកិច្ចខណ្ឌ៧មករានាំមក រក្សាទុកនិងធ្វើការសាកសួរ ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បកសាងសាណុំរឿងបញ្ចូនបន្តទៅកាន់សាលាដំបូងរាជាធានីភ្នំពេញ រងចាំផ្ដន្ទាទោសតាមនីតិវិធីច្បាប់ ។ គួរំលឹកផងដែរកាលវេលាម៉ោង ០៣និង៣០នាទីទៀបភ្លឺថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅសួនច្បារសម្តេចសង្ឈជួនណាត តាមបណ្តោយផ្លូវ ព្រះសុរាម្រិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មាននារីម្នាក់បានរងរបួសចំកំភួនជើងខាងឆ្វេងខណៈមានជនសង្ស័យ២នាក់បានជិះម៉ូតូMSXមួយគ្រឿងមិនចាំស្លាកលេខបានមកអង្គុយញុំអីនៅមុខសួនច្បារសម្តេចសង្ឈជួនណាតហើយមួយសន្ទុះក្រោយមកក៏បានទៅញ៉ែនារីរងគ្រោះហើយក៏មានទាស់ពាក្យសំដីគ្នាជាមួយនារីរងគ្រោះ ជនសង្ស័យបានដកកាំភ្លើងមា៉កK59 មកអាម៉េបាញ់ចំជើងឆ្វេងនារីម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យហើយជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ឃើញដូច្នេះក៏ទាញម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។ខណៈពេលនោះជនសង្ស័យដែរជាអ្នកបាញ់នោះក្រឡេកទៅមិនឃើញគ្នាក៏រត់សំដៅទៅជិតដល់ស្ពាននាគភ្លោះក៏ឃើញបុរស ម្នាក់កំពង់ឈប់អង្គុយលើម៉ូតូបំណងចង់បាញ់ប្លន់យកម៉ូតូជិះរត់គេចខ្លួនតែកាំភ្លើងអាក់ស្ដង់ បាញ់មិនចេញក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយយ៉ាងចាស់ដៃសល់ដង្ហើមចង្រិតរួចទើបប្រគល់ឲសមត្ថកិច្ចខណ្ឌចំការមន។ ជនសង្ស័យ ឈ្មោះ ឡុង សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបុរីកីឡា អាគាទី៨ ជាន់ទី៤ ផ្ទះលេខ២១ និងមុខរបរមិនពិតប្រាកដ។ ចំណែកនារីរងគ្រោះ មានឈ្មោះ គីម សុជាតា អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រោយវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។