ពិតមែនអត់បងៗប្រុស... បងប្រុសម្នាក់រៀបរាប់ពីទុកលំបាក ដើម្បីស្វែងរកលុយទៅដណ្តឹងកូនស្រីគេ ដែលមានតំលៃរហូតដល់២០០០០ដុល្លារ ...ចឹងស្រីៗគួរតែគិតគ្នាផង
-

នេះបើយោងតាមគណនីហ្វេសប៊ុក របស់បងប្រុសឈ្មោះ រតនះ បណ្ឌិត បានរៀបរាប់ពីទុកលំបាក ក្នុងការចូលស្តីដណ្តឹងកូនក្រមុំយ៉ាងដូច្នេះថា "បណ្ណាកា២០០០០$នៅភ្នំពេញសព្វថ្ងៃមិនមានអ្វីធំដុំទ តែបេីគិតទៅលេីស្ថាននភាពជាក់ស្ដែងអ្នកដែលមានកំរឹតប្រាក់ខែត្រឹម300$។ ឧ: ១ខែ៣០០$ចាយ១៥០$សល់150$ ដូច្នេះមាននយ័ថា១ខែសល់១៥០$ មួយឆ្នាំសល់១៥០០$ ១០ឆ្នាំសល់ត្រឹម១៥០០០$?? ត្រឹម២០០០០$ត្រូវសន្សំ១៤ឆ្នាំ?សួរថាមានទេមនុស្សប្រុសមិនដេីរចាយសោះសន្សំលុយ១៤ឆ្នាំដេីម្បីដណ្ដឹងប្រពន្ធ?ចុះប្រុសខ្លះអាយុ២៥ឆ្នាំទេីបមានការងារធ្វេី ហេីយបេីប៉ះចំប្រុសអត់កំណេីតបេីកលុយមកសុីផឹកមិនសល់ទៀត??សន្សំមួយជីវិតក៍យកប្រពន្ធមិនបានដែរ?? ប៉ះចំប្រព្ធប្រេន10000០$ត្រូវសន្សំមួយជីវិតក៍មិនគ្រប់ដែរ មានតែវិធីមួយទេគឺយកលុយទៅវិនិយោគទេីបមានឱកាសយកប្រព្ធថ្លៃបាន"។

ហើយក៏មានម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Apple Purple គាត់បានលើកឡើងពីរឿងដែលបុរសម្នាក់ បានទៅចូលស្តីដណ្តឹង កូនស្រីម្នាក់ដែលរស់នៅខេត្តសៀមរាប ព្រមទាំងទទួលបានបណ្តារការ រហូតដល់ទៅ ២០០០០ដុល្លារ បានក្លាយជាប្រធានបទយ៉ាងក្តៅកកុក លើបណ្តាញសង្គមហ្វេសប៊ុក ដោយម្ចាស់គណនី ឈ្មោះ Apple Purple បានលើកឡើងថា "ត្រឹម២០០០០$ខ្ញុំគិតថាច្រើនណាស់បើនិយាយពីមនុស្សប្រុសតែមនុស្សស្រីដែលការចូលគ្រួសារអ្នកហើយគេជួបនឹងបញ្ហាអ្វីខ្លះ?អ្នកធ្លាប់គិតទេគេប្រឈមមុខនឹងគ្រួសារអ្នកដែលគេមិនដែលធ្លាប់រស់នៅជាមួយ ត្រូវចាប់ដៃជាមួយអ្នកខំរកប្រាក់ដើម្បីជីវភាពនៅថ្ងៃក្រោយដើម្បីគ្រួសារ ត្រូវរិះត្បិតគ្រប់សបបែបយ៉ាង ហើយគេមានតែអ្នកដែលគេផ្ញើវាសនាជាមួយ ត្រូវឆ្លងកាត់គ្រប់រស់ជាតិជីវិត ត្រូវពពោះបង្កើតកូនអោយអ្នកប្រឈមនឹងគ្រោះថ្នាក់នឹងបាត់បង់ទាំងសំរសទៀត បង្កើតហើយគេត្រូវមើលថែទាំពីតូចដល់ធំអប់រំគេអោយក្លាយជាមនុស្សល្អដែលសង្គមទាំងមូលគេទទួលស្គាល់មិនរើសអើងហើយរៀបចំរកគូស្រករដែលសាកសម្យ បើនិយាយចេញមកហើយប៉ះពាល់សូមអធ្យាស្រ័យ"។
ប្រភព៖ រតនះ បណ្ឌិត និង Apple Purple