ផ្ទះវីឡាដ៏ធំនៅក្នុងបូរីសាន់វ៉េ ក្នុងខណ្ឌទួលគោក ត្រូវបានអគ្គិភ័យឆាបឆេះផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍
-

ភ្នំពេញ៖ គ្រោះអគ្គីភ័យមួយបានឆាបឆេះផ្ទះវីឡាដ៏ធំល្វិងល្វើយនៅក្នុងបូរីសាន់វ៉េ រងការខូចខាតសំភារៈមួយចំនួនធំ ដោយបង្កការណ៍ភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចទាំងកណ្តាលអាធ្រាត កាលពីវេលាម៉ោងប្រមាណ០០នឹង១០ នាទីរំអាធ្រាតឈានចូល ថ្ងៃទី២៥ ខែមេសឆ្នាំ២០១៨ នៅផ្ទះM61 ក្រុម៥ ភូមិ១ ផ្លូវ៣៣៧ (បូរីសាន់វេ) បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណះពួកគាត់កំពុងសម្រាក់នៅជាន់បន្ទប់ទី២ ស្រាប់តែធំក្លិនឆ្ងៀមផ្សែង ពេលនោះគាត់ក៏បានចុះមកមើលស្រាប់តែងងឹតពោពេញដោយផ្សែងតែម្ដង ហើយភ្លាមនោះ ពួកគាត់ក៏បានទម្លុះទ្វាចេញមកក្រៅស្រែកអោយអ្នកជិតខាងជួយ និងខលទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍ រួមទាំងបាននាំគ្នាយកបំពង់ពន្លតអគ្គីភ័យមកបាញ់ជាច្រើន តែមិនអាចគ្រប់គ្រងបាន។ តែមួយសន្ទុះក្រោយទើបមានរថយន្តស្នងការនគរបាលរាជធានីភ្នំពេញមកអន្តរាគមន៍ចំនួន៥គ្រឿងដោយប្រើប្រាស់អស់ចំនួន៣គ្រឿងនិងបំពង់ពន្លត់១៥បំពង់ធំ២បំពង់ទើបអាចគ្រប់គ្រងបានទាំងស្រុង។
សមត្ថកិច្ចបានអោយដឹងថា ការខូចខាតឆេះបន្ទប់ទទួលភ្ញៀវនឹងចង្ក្រានបាយ(ខូចខាតទាំងស្រុង)។ ហើយករណីខាងលើនេះពុំមានមនុស្សរងរបួសនោះទេ​ ៕
ដោយ៖ ភារ៉ា