នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់វិធានការចាត់ការទៅលើដាក់ពាក្យបណ្តឹង ប្តឹង ចោរឆក់ តាមផ្លូវសាធារណៈ ពីបទប៉ុនប៉ងមនុស្សឃាតមួយកម្រិតទៀត
ភ្នំពេញ ៖ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ នាអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់វិធានការចាត់ការទៅលើដាក់ពាក្យបណ្តឹង ប្តឹង ចោរឆក់ តាមផ្លូវសាធារណៈ ពីបទប៉ុនប៉ងមនុស្សឃាតមួយកម្រិតទៀត ខណៈការអនុវត្តកន្លងទៅមានទោសតិចតួចដែលជាកត្តាធ្វើឲ្យជនល្មើសបានចិត្តនិងធ្វើសកម្មភាពបែបនេះដដែលជាដដែលនោះ។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចប្រជុំនោះ នាយឧត្តម គៀត ចាន់ថារិទ្ធ អគ្គស្នងការរងនគរ បាលជាតិ បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងប្រាប់ដល់ ភាគីចូលរួមទាំងអស់ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតទាក់ទងនឹងករណីឆក់ ខណៈនាពេលបច្ចុប្បន្ន នេះ ករណីឆក់នេះបានកើតឡើងជាញឹកញាប់ហើយករណីខ្លះបានធ្វើឲ្យជនរងគ្រោះមានគ្រោះថ្នាក់ដល់ជីវិតក៏មានដែរនោះ។ តែយ៉ាងណាក្តីនៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ បានជំរុញឲ្យមានការប្តឹង ដល់ជនល្មើសមួយកម្រិតទៀតគឺពីទោសប៉ុនប៉ងមនុស្សឃាតដោយចេតនា។ ដោយឡែកសម្រាប់បុណ្យអុំទូកបណ្តែតប្រទីពសំពះព្រះខែ នាពេលខាងមុខនេះ អគ្គស្នងការនគរបាលជាតិ ក៏បានត្រៀមកម្លាំងចំនួនជិតបីម៉ឺននាក់ ដើម្បីការពារ និងរក្សាសន្តិសុខជូនដល់បងប្អូនប្រជា ពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ ជាតិនិងអន្តរជាតិផងដែរ៕ ទោះជាយ៉ាងណាក្ដី សូមបងប្អូនប្រជាជនខ្មែរមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នានៅសំភារះផ្ទាល់ខ្លួនពិសេស កាបូបដៃ ទាំងអស់គ្នា ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។