អាណិតណាស់លោកអើយ...ស៊ូ ស៊ីរីកា ជួបទុក្ខឥតល្ហែរ ក្រោយពីដកថយពី...
-

ភ្នំពេញ៖ កញ្ញា ស៊ូ ស៊ីរីកា​ ដែលជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបប្រចាំផលិតកម្មថោននោះ ដែលរូបនាងទើបបានតែប្រកាសដើរចេញពីវិស័យសិល្បះរួចមក ហាក់ជួបរឿងឥតឈប់ឈរ ដោយកញ្ញា បានលើកឡើងថា "ហុឹម សូមទេវតាតាមថែរក្សាម៉ាក់យាយអោយឆាប់ជាផង ពិបាកគ្រប់កន្លែងយ៉ាងហ្នឹងលោក សឹងតែរាល់ថ្ងៃពេកហើយ"។

ក្រោយពីមានការបង្ហោះ នូវពាក្យពេចន៍ដូចនេះហើយ មានអ្នកគាំទ្រជាច្រើនបានចូលមកខមិន ពីការព្រួយបារម្ភ និងបានជួនពរលោកអោយឆាប់ជាសះស្បើយទៀតផង។
ដោយ៖ និមល