ជួយស៊ែរម្នាក់មួយមក បើអ្នកធ្លាប់ភ្លក់រស់ជាតិជីវិតបែបនេះ...ជីវិតជាកម្មករឆ្លងដែន ពិតជាកំសត់រកអ្វីប្រៀបផ្ទឹមមិនបាន ម្នាក់ៗញ័រភ័យ នឹង...
ជិវិតកម្មករឆ្លងដែន ក្រោយពីពិធីបុណ្យចូលឆ្នាំរួចក៏ត្រូវត្រឡប់ទៅធ្វើការវិញ ព្រោះតែក្រពះ ចង់បានក្តីសុខ ភាពកក់ក្តៅ គ្មាននរណាម្នាក់ចង់បែកពីគ្រួសារ ចង់ចាកចេញឆ្ងាយពីអ្នកមានគុណ ចង់រស់នៅក្នុងជីវិតជាទាសករប្រទេសជិតខាងនោះទេ។ ដោយបងប្រុសម្នាក់គាត់បានធ្វើការបង្ហោះលើគណនីហ្វេសប៊ុកគាត់ថា " ជីវិតកម្មករឆ្លងដែន ចូលឆ្នាំរួចត្រឡប់ទៅធ្វើការវិញ។ ។ នេះហើយផ្លូវកាត់ បីថ្ងៃពីរយប់ ដេកនៅក្នុងព្រៃ ហាលក្តៅហាលភ្លៀង ហាលខ្យល់ហាលថ្ងៃ ម្នាក់ៗញ័រភ័យ ហារស្តីមិនចេញ . ចាំគេមកយក ក្នុងចិត្តទួញសោក ដេកគិត ដេកភ័យ បានបាយខ្វះទឹក បានព្រឹកខ្វះថ្ងៃ នឹកឡើងអាល័យ អាណិតខ្លួនឯង .រីឯឡានវិញ ញាត់មនុស្សឡើងពេញ ម្នាក់ៗស្ទើស្លាប់ ទាហ៊ានតាមបាញ់ ឡានបើកប្រញ៉ាប់ បើសិនក្រឡាប់ នឹងស្លាប់ទាំងអស់.( សំពៅលូន ថ្ងៃទី២០-២៣ .០៤.២០១៨.ចាំគ្មានថ្ងៃភ្លេច)"។
FB Sor Cheang
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។