នេះឬជីវិត...ជីវិតនេះពិតជាវេទនាខ្លាំងណាស់ រស់នៅក្រោមមេឃមួយដែលនេះ គ្មានសូម្បីតែ...(សូមទៅទស្សនាវីដេអូរបស់ពួកគាត់ )
-

មនុស្សកើតមកក្នុងលោកយើងនេះគ្មាននរណាម្នាក់ចង់កើតមក ក្រ កើតមកជួបទុក្ខឥតល្ហែរល្ហើយ រាល់ថ្ងៃបែបនេះទេ។ យ៉ាងណាមិញ គ្រួសារដ៏កំសត់មួយបានធ្វើអោយ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្តុកក្តួលជាខ្លាំង មានអ្នកខ្លះយំទៀតផង។ នេះបើយោងតាមគណនីហ្វេសប៊ុក របស់ រិទ្ធិ លីណា បានធ្វើការបង្ហោះថា "មនុស្សដូចគ្នាតែវាសនាខុសគ្នាសូមជីវិតទៅថ្ងៃមុខមិនដឹងយ៉ាងណា អ្នកខ្លះកើតមករស់នៅស្រួលទៅ អ្នកខ្លះទៀតកើតមកត្រូវជាប់មកជាមួយកម្ម រស់នៅវេទនាមួយជីវិត មានអីទេមានតែយើងទាំងអស់គ្នាខំធ្វើអំពើទាំងអស់គ្នាទៅ ។ បងៗពូមីងយាយតាសូមកុំអូសរំលងអីសូមជួយស៊ែរម្នាក់មួយមកដើម្បីជួយដល់គាត់។សូមបងប្អូនដែរនៅក្នុងស្រុកនឹងក្រាវស្រុកសូមជួយដល់គ្រួសារគាត់ផងពេលនេះគាត់ជួបទុក្ខលំបាកខ្លាំងណាស់ផ្ទះក៏គ្មានដីក៏គ្មានរស់នៅវេទនាខ្លាំងណាស់។គាត់រស់នៅក្នុង ភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង លេខទូរស័ព្ទ​ ០៣១ ៣៧២២ ៧៧៧ យកការដោយបង អ៊ុត វាសនា"។

ទស្សនាវីដេអូ៖ ប្រភព៖ អ៊ុត វាសនា