បុរសម្នាក់ចាប់រំលោភ សេពសន្ថវៈ លើក្មេងស្រីអាយុ១២ឆ្នាំ រហូតដល់...
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រី ដែលត្រូវបុរសម្នាក់ ល្បួងយកទៅរំលោភ រហូតបាសម្រេចជាច្រើនសារ នៅចំណុចវត្ត ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យមានឈ្មោះ សៀង សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ការ៉េម ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ តែជនសង្ស័យ ជាមនុស្សមានសារធាតុញៀនក្នុងខ្លួនផងដែរ ។ ចំណែកក្មេងស្រីរងគ្រោះមាន អាយុ១២ឆ្នាំ ស្នាក់នៅខណ្ឌច្បារអំពៅ ។ ស្ត្រីជាម្តាយក្មេងស្រីបានប្រាប់ថា កាលពីថ្ងៃទី២៣ ខែមេសា ម្តាយក្មេងស្រីឃើញកូនស្រីមិនសូវហូបបាយនិងមានសភាពស្លេកស្លាំងខ្លាំង ក៏បានសួរនាំកូនស្រី ដោយកូនស្រីរបស់គាត់មិនហ៊ាននឹងឆ្លើយប្រាប់គាត់នោះទេ ដោយសារតែជនសង្ស័យបានគម្រាមថា បើហ៊ានតែប្រាប់គេ ជនសង្ស័យនឹងចាប់អា.ក សម្លាប់ចោល។ ជនសង្ស័យាបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភ លើក្មេងស្រីរងគ្រោះពិតមែន ដោយប្រើវិធីទិញការ៉េមមួយកែវ ឲ្យក្មេងស្រីរងគ្រោះហូប និងបានប្រើ ទូរស័ព្ទបើកវីឌីអូរអាសអាភាពឲ្យក្មេងស្រីរងគ្រោះមើល រួចល្បួងចូលក្នុងបន្ទប់ទឹក ធ្វើសកម្មភាពរំលោភតែម្តង ។ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្តងទៀត ដោយប្រើវិធីដដែលពេលដែលក្មេងស្រីកំពុងរត់លេងជាមួយនិងគ្នីគ្នា។ ក្រោយពីធ្វើការសួរនាំរួចរាល់ហើយ ថាជនសង្ស័យក៏បានសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ វិសុទ្ធ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។