ខំលួចម៉ូតូតាំងពីខេត្ដតាកែវបានសម្រេច ស្រាប់តែមកអស់លក្ខ័ណជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោ
-

ភ្នំពេញ៖ នៅកាលពីវេលាម៉ោង៤ និង៣០ នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពលួចម៉ូតូពីខេត្ដតាកែវបានសម្រេច មកអស់លក្ខ័ណត្រឹមខណ្ឌដង្កោចុះអនុវត្ដន៍ច្បាប់ចរាចរណ៍ (ចាប់ អ្នកអត់មួក អត់កញ្ចក់ អត់ស្លាកលេខ ) ក៏បានធ្វើការឃាត់ម៉ូតូរបស់ជនសង្ស័យជិះមកពីខេត្ដតាកែវ ដោយអត់ស្លាក់លេខ អ្នកមួក អត់កញ្ចក់ នៅចំណុចភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័ យមានឈ្មោះ ងី ធារិទ្ធ អាយុ២២ឆ្នាំមុខរបរ ចោរកាច់កម៉ូតូ មានទីលំនៅភូមិត្រពាំងលៀង ឃុំចំបក់ ស្រុកបាទី ខេត្ដតាកែវ ។
យោងតាមសម្ដីរបស់ជនសង្ស័យឆ្លើយសារភាពប្រាប់សមត្ថកិច្ចបានប្រាប់អោយដឹងថា ខ្លួនបានធ្វើសកម្មភាពកាច.កម៉ូតូមួួយគ្រឿងម៉ាក ស្កុបពី ពណ៌ស សេរី២០១៥ ដែលអត់មានស្លាកលេខ អត់មានកញ្ចក់ អត់មានមួក ដែលបានធ្វើសកម្មភាពលួចម៉ូតូបានកាលពីវេលាម៉ោង៧ និង៣០ នាទីព្រឹកថ្ងៃកើតហេតុខាងលើ នៅចំណុចកខាងកើតផ្សារចំបក់ ឃុំចំបក់ ស្រុកបាទី ខេត្ដតាកែវ រួចបានធ្វើដំណើរឡើងមកភ្នំពេញ ប៉ុន្ដែជនសង្ស័យនេះបានហ៊ានជិះចូលមកភ្នំពេញទេបានជិះទៅអង្គុយក្នុងព្រៃ ដោយម៉ូតូដែលខ្លួនលួចបាននេះគ្មានឯកសារគ្រប់គ្រាន់ លុះមកដល់វេលាកើតហេតុទើបជនសង្ស័យជិះម៉ូតូដែលលួចបានតាមបណ្ដោយផ្លូវ២១៧ បំណងជិះទៅផ្សារឃ្លាំងរំសេវ ដើម្បីយកម៉ូតូដែលលួចបាននោះយកទៅបញ្ចាំ តែជាអកុសលត្រូវសមត្ថកិច្ចខណ្ឌដង្កោចុះអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោកបានធ្វើការឃាត់ម៉ូតូដែលជនសង្ស័យកំពុងជិះអត់មានមួក អត់កញ្ចក់ អត់មានស្លាកលេខ ហើយក៏មានការសង្ស័យរួចធ្វើការឆែកឆេររកឃើញមានសម្ភារៈកាចកម៉ូតូ ក៏ធ្វើការឃាត់ខ្លួនចនសង្ស័យខាងលើនេះយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតែម្ដង ។
ក្រោយពេលធ្វើការសាកសួររួចសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌដង្កោបានកសាងសំណុំរឿងនិងទាក់ទងទៅខានកម្លាំងអធិការដ្ឋាននគរបាលខេត្ដតាកែវដើម្បីប្រគល់ជនសង្ស័យទៅឲ្យវិញ ព្រោះទីតាំងកើតហេតុនៅខេត្ដកែវ ប្រសិនជាករណីនេះមិននៅខេត្ដតាកែវទេ សមត្ថកិច្ចអធិការដ្ឋានខណ្ឌដង្កោចាត់បន្ដការតាមនីតិវិធី ៕
ដោយ៖​ ភារ៉ា