សាហាវណាស់!មនុស្ស៥នាក់ឆេះស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់នៅស្រុកស្រែអំបិល ព្រោះតែរថយន្តដឹកប្រេងបុកជាមួយរថយន្តលុចសីុស
-

ខេត្តកោះកុង ៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង រវាងរថយន្តលុចស៊ិសLX ៤៧០ បុកជាមួួយ រថយន្ត ដឹកប្រេង របស់ ក្រុមហ៊ុន {​ PTT } បា​នធ្វើឲ្យរថយន្តទាំង២គ្រឿង ផ្ទុះឆេះអស់ ស្ទើទាំងស្រុង និងមានមនុស្ស៥នាក់ឆេះស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ដោយបង្កការភ្ញាក់ផ្អើលទាំងព្រឹក ក្នុងវេលាម៉ោង ៨ នឹង៣០ នាទីព្រឹក ថ្ងៃទី២៨ ខែមេសា​ ឆ្នាំ​២០១៨ នៅលើផ្លូវ​ជាតិ​លេខ៤ ត្រង់ចំណុច ចន្លោះ គឺឡូម៉ែត្រលេខ 141-142 ស្ថិត​ក្នុង​ភូមិអូរជ្រៅ​ ឃុំបឹងព្រាវ ស្រុក​ស្រែ​អំបិល​ ខេត្តកោះកុង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ត ដឹកប្រេង របស់ ក្រុមហ៊ុន ​ PTT ពាក់​ស្លាក​លេខ ពោងប្រេង ភ្នំពេញ 4A -1215 មាន​ទិសដៅ​ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ លុះមកដល់ ចំណុចកើតហេតុ ខាងលើ ស្រាប់តែឮ សម្លេងផ្ទុះ ដូចគ្រាប់បែក ទៅមើលឃើញបុក ជាមួយ រថយន្ត លុចស៊ីស 470​ ពណ៌ ទឹកមាស បើកក្នុងទិសដៅបញ្ច្រាស់គ្នា ដោយក្បាលរថយន្ត ទាំង២ ជាប់គ្នា ផ្ទុះឆាបឆេះ មានអណ្ដាតភ្លើង យ៉ាងសន្ធោសន្ធៅ នៅនឹងកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែង កើតហេតុ បានឲ្យដឹងទៀតថា សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៥នាក់ រួមមាន៖ ទី១.ឈ្មោះ​ ធេង​ ដាវុន ភេទប្រុស​ អាយុ២៨ឆ្នាំ ជាមន្ត្រីសាធារណៈការខេត្តកំពត (និងជាអ្នកបើកបររថយន្ត) ស្នាក់នៅខេត្តព្រះសីហនុទី២.ឈ្មោះ ផេង​ សូរិយ៉ា ភេទប្រុស​ អាយុ២២ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅខេត្តព្រះសីហនុ​ ទី៣.ឈ្មោះ​ ដារ៉ា​ ភេទប្រុស​ អាយុ​២៦ឆ្នាំ​ មុខរបរសន្តិសុខ ស្នាក់នៅខេត្តព្រះសីហនុ ទី៤.ឈ្មោះ​ ឈឹម រដ្ឋា​ ភេទស្រី​ អាយុ​២១ឆ្នាំ ជាបុគ្គលិកលក់ដូរនៅភោជនីយដ្ឋានខេត្តព្រះសីហនុ និងទី៥ កំពុងស្រាវជ្រាវ​ មិនទាន់ដឹងនៅឡើយ ៕
ក្នុងហេតុការណ៍នោះ ក៏មានការជួយ អន្តរាគមន៍ពីកម្លាំង អាវុធហត្ថ ស្នាក់ការ សនិ្តសុខ ៤០២​ សហការ ជាមួយកម្លាំង អធិការដ្ឋាន នគរបាល ស្រុកកំពង់សីលា នឹង​ កម្លាំង អធិការដ្ឋាន នគរ បាល ស្រុកស្រែអំបិល ការពារ នឹង ជួយសំរួលចរាចរណ៍ នៅកនែ្លងកើតហេតុ នឹង បានប្រើប្រាស់ ឡានទឹក ចំនួន ២គ្រឿង របស់ ស្រុកកំពង់សីលា​ និង​ ស្រុកស្រែអំបិល មកជួយបាញ់ពន្លត់ភ្លើង ដែលកំពុងឆាបឆេះ បានរលត់ទាំងស្រុង ផងដែរ។
បើតាមព័ត៌មាន បឋម ហេតុការណ៍ គ្រថ្នាក់ចរាចរណ៍ ខាងលើ បានឲ្យដឹងផងដែរថា រថយន្តលុចស៊ីស មានអ្នករួមដំណើរ ចំនួន ៥នាក់ ត្រូវបានភ្លើងឆេះស្លាប់ទាំងអស់ ចំណែករថយន្ត ដឹកប្រេង របស់ក្រុមហ៊ុន PTT មានអ្នករួមដំណើរ ចំនួន ២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្នំពេញ ៕
ដោយ៖ ភារ៉ា