មក​មើលបច្ចេកទេសដាំផ្កាកុលាបក្នុងជាលឫស្សី !
ណារ៉ា
-
- វិធីដាំ៖ ការដាំក្នុងផើងអាចទទួលបានផលល្អជាងដាំលើដី ឬវិធីផ្សេងទៀត បើទោះជាអាកាសធាតុក្តៅខ្លាំង ឬត្រជាក់ខ្លាំងក៏ដោយ។ លើសពីនេះ ដើម្បីងាយស្រួលលក់ដុំ ឬលក់រាយទៅឲ្យអតិថិជនដែលមានតម្រូវការ។ មុនដាំត្រូវលាយដីជាមួយជីកំប៉ុសដែលមានវត្ថុធាតុដើមផ្សំចេញពីជីអង្កាម ស្លឹកឈើ និងស្មៅដែលងាយរលួយ។ បន្ទាប់មកយកដើមផ្កាកុលាបដែលបានផ្សាំអាយុ ១ខែ យកទៅដាំក្នុងជាលឫស្សីដែលបានរៀបចំដីរួចនោះ។ ពេលដាក់ដាំក្នុងជាលឫស្សី ត្រូវជីករណ្តៅជម្រៅ ៥សង់ទីម៉ែត្រ ហើយគម្លាតរវាងរណ្ដៅមួយទៅរណ្ដៅមួយប្រវែងកន្លះម៉ែត្រ។ ក្នុងមួយជាលឫស្សី ដាំបានតែមែកផ្កាកុលាបដែលបានផ្សាំមួយដើមប៉ុណ្ណោះ ដើម្បីឲ្យដើមផ្កាកុលាបងាយស្រួលលូតលាស់បានល្អ និងងាយស្រួល។ ក្រោយពីរៀបចំដីរួច ចាំបាច់ជ្រើសរើសមែក ឬដើមផ្កាកុលាបណាដែលថ្លោសល្អ មិនយកមែកដែលខ្ចីពេក ឬចាស់ពេក មកដាំលើដីដែលបានរៀបចំនោះ។
- ការថែទាំ៖ ផ្កាកុលាបទោះជាដាំក្នុងជាលក្តី ឬលើដីក្តី គឺត្រូវទាមទារស្រោចទឹកវាមួយថ្ងៃពីរដង គឺព្រឹកល្ងាច បោចស្មៅ ដាក់ជី ជ្រួយដីឲ្យធូរ ដើម្បីឲ្យទឹកងាយជ្រាបចូលក្នុងដី រក្សាសំណើមបានយូរ ធ្វើឲ្យឫសផ្កាកុលាបអាចស្រូបយកជីជាតិស្រួល ទាំងដើម និងស្លឹក ឲ្យឆាប់ចេញផ្កា។ - រយៈពេលប្រមូលផល៖ ផ្កាកុលាបមានអាយុបាន ៣ខែ ចាប់ផ្ដើមចេញផ្កា និងអាចលក់បានបណ្ដើរៗហើយ។
ប្រភពៈ វិទ្យុអាស៊ីសេរី