គាត់សំពះសុំទោសបងប្អូនខ្មែរយើងដោយទឹកភ្នែក! ដឹងមូលហេតុ ធឿន ធារ៉ា វាយចាញ់កីឡាករថៃ ក្នុងទឹកដីថៃ នៅប៉ាតាយ៉ា ដោយសារតែ...(មានវីដេអូ)
អ្នកប្រដាល់លេងកែង ធឿន ធារ៉ា បានបរាជ័យសន្លប់ទឹក២ ក្រោមស្នាដៃរបស់អ្នកប្រដាល់ថៃ Kitti នៅសង្វៀន Max Muay Thai កាលពីយប់មិញនេះ។
ក្រោយពីចប់ការប្រកួតខាងលើហើយ អ្នកគាំទ្រកម្ពុជាជាច្រើនរូបបានផ្ញើសារជូនពរ និងមិនឱ្យ ធារ៉ា បាក់ទឹកចិត្តនោះទេ ក្នុងនាមជាកីឡាករ។ ដោយឱ្យខំប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីទទួលបានជ័យជម្នះនាប្រកួតក្រោយៗ។ តាមយោបល់មហាជនបានឲ្យដឹងថា "នៅទឹកទី១ ធារ៉ាវ៉ៃបានល្អណាស់ តែទឹកទី២ ធារ៉ា អាចចាញ់មកពីវ៉ៃសម្រុកច្រើនជាងការពា "។ លើសពីនេះ មានគណនី Facebook មួយដែលចេញមុខមកថាជាមីងរបស់ ធារ៉ា ផ្ទាល់ បានប្រាប់ថាអ្នកប្រដាល់មកពីខេត្តព្រៃវែង ឈឺច្រើនថ្ងៃមកហើយ ទើបបានជាគេហាក់ដូចជាវាយគ្មានកម្លាំង និងឆាប់អស់យ៉ាងនេះ។ មិនត្រឹមតែឈឺប៉ុណ្ណឹងទេ ធារ៉ា ថែមទាំងដួលថ្លោះដៃថែមទៀតផង មុនការប្រកួតឈានចូលមកដល់។ ដូច្នេះហើយ ទើបបានជារូបគេមិនអាចប្រើកែងលឿនបានដូចកាលពីមុន។ នេះជាចាញ់ដំបូងរបស់ ធារ៉ា នៅសង្វៀន Max ហើយការចាញ់នេះទៀតសោត គឺចាញ់សិស្សប្អូនរបស់ សែនស្ថាន តែម្ដង។ គ្រាន់តែសន្លប់ទឹក២ភ្លាម សែនស្ថាន បានបង្ហោះនៅលើបណ្ដាញសង្គម Facebook ឌឺដងថា «แบบนี้ยังอยากจะเจอ #Saensatarn อยู่มั่ยครับ» ដែលមានន័យថា «តើអ្នកនៅតែចង់ឃើញ សែនស្ថាន ទៀតអត់?»៕ ទស្សនាវីដេអូខាងក្រោម៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។