ចុចស៊ែរកុំស្ដាយថ្ម...រូបមន្តនេះអាចជួយអ្នកខ្ទួយទិចឱ្យបានធូរស្រាលបានភ្លាមៗ មានប្រសិទ្ធភាព
ណារ៉ា
-
សត្វខ្ទួយមានប្រហែល ១.០០០ ប្រភេទ ដែលសត្វនេះត្រូវបានមនុស្សម្នា ស្គាល់ថាជា សត្វមាន ពិសដ៏សាហាវ។ ជាក់ស្តែងប្រភេទសត្វខ្ទួយដែលសាហាវ និងគ្រោះថ្នាក់ជាងគេ បំផុតមានដូចជា៖ -សត្វខ្ទួយពណ៌លឿងៈ គឺជាប្រភេទសត្វខ្ទួយដ៏សាហាវជាងគេបំផុយនៅក្នុងប្រទេសអ៊ីស្រាអែល
-សត្វខ្ទួយខាងត្បូងៈ សត្វខ្ទួយប្រភេទនេះ ត្រូវបានរកឃើញនៅអាហ្វ្រិចខាងជើង
-សត្វខ្ទួយកន្ទុយធំៈ មានវត្តមាននៅគ្រប់តំបន់ នៅក្នុងប្រទេសអ៊ីស្រាអែល
ពិសរបស់សត្វប្រភេទនេះ នាំឲ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធភាពសុំារបស់រាងកាយ បេះដូង និងសរសៃឈាម។ ខ្ទួយទិចមានសភាពចុកខ្លាំងជាងពស់ចិក ដែលវាអាចធ្វើឲ្យអ្នករបួសបែកញើសច្រើន និងរមួលសាច់ដុំ ព្រមទាំងធ្វើឲ្យបេះដូងដើរញាប់។
ខាងក្រោមនេះជារូបមន្តពិសេសយ់ាងមានប្រសិទ្ធភាព អាចជួយព្យាបាលអ្នកដែលត្រូវខ្ទួយទិចឱ្យបានធូរស្រាលភ្លាមៗ! ធាតុផ្សំ៖ -ស្លឹកគូឆាយបុក១ក្តាប់ -ខ្ទឹមសបុក១មើម -មើមខ្ញីស្រស់ ១០ចំណិត និងប្រេងកាត១ស្លាបព្រាបាយ។
វិធីធ្វើ៖ យកធាតុផ្សំខាងលើទាំងអស់បុកបញ្ចូលគ្នា។ វិធីប្រើ៖ យកមកបំពោកត្រង់កន្លែងខ្ទួយទិច។ បើអាចយកភ្លើងទៀនរោលកម្តៅត្រង់កន្លែកទិចបន្ថែមនឹងបានធូរស្រាលភ្លាម។
ចូរបងប្អូនចងចាំថាវិធីសង្គ្រោះអ្នកដែលត្រូវខ្ទួយទិច ស្រដៀងនឹងអ្នកដែលត្រូវពស់ចឹកដែរ ដោយអ្នកត្រូវដាក់ឲ្យអ្នករបួសគេង ឲ្យត្រង់ខ្លួន ហើយនៅឲ្យស្ងៀម។ បន្ទាប់មក ប្រញាប់ប្រញាល់នាំអ្នករបួសទៅមន្ទីរពេទ្យឲ្យឆាប់បំផុត តាមដែលអាចទៅបានដើម្បីកុំឲ្យជាតិពិសចូលដល់ផ្នែកផ្សេងៗនៃសារពាង្គកាយ។ វិធីខាងលើអាចប្រើប្រាស់បាននៅពេលដែលគ្មានជម្រើសផ្សេង។
ដើម្បីសុវត្ថិភាព ការពារខ្លួនពីសត្វពិសទាំងនោះ អ្នកគួរតែប្រយ័ត្ន ដូចខាងក្រោម៖ -មិនត្រូវទៅកន្លែងដែលពពួកសត្វប្រភេទនេះចូលចិត្តលាក់ខ្លួនរួមមាន នៅក្រោមដើមឈើ ធំៗ គំនរឈើ និងថ្មជាដើមពុកៗ -ជៀសវាងការដាក់ដៃរបស់អ្នកនៅលើកន្លែងទាំងនេះ -សម្រាប់អ្នកដែលចូលចិត្តបោះជំរុំ គួរតែពិនិត្យមើលតង់ឲ្យបានត្រឹមត្រូវមុនពេលគេង រលាស់ស្បែកជើង និងអាវមុនពេលពាក់។ អ្នកគួរប្រើប្រាស់ថ្នាំបណ្តេញសត្វល្អិត បាញ់ ជុំវិញតង់ ឬ លាបការពារស្បែកកាន់តែប្រសើរ៕
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។