WOW មិននឹកស្មានថា គល់ស្លឹកគ្រៃប៉ុន្មាន ដើមនេះមានអត្ថប្រយោជន៏យ៉ាងនេះសោះ កុំភ្លេចស៊ែរអោយមនុស្សជាទីស្រលាញ់អ្នកបានដឹងផង..
វាសនា
- 1224

WOW មិននឹកស្មានថា គល់ស្លឹកគ្រៃប៉ុន្មានដើមនេះមានអត្ថប្រយោជន៏យ៉ាងនេះសោះ មនុស្សមួយចំនួនបានដឹងរួចហើយអំពី អត្ថប្រយោជន៍ទឹកគល់ស្លឹកគ្រៃចំពោះសុខភាព ប៉ុន្តែវាពិតជាពិបាក្នុងការ ស្វែងរកទិញណាស់ ហើយក៏មិនដឹងថា តើគេធ្វើបានស្អាតល្អដែលរឺអត់ ? ទោះជាយ៉ាងណាក៏ដោយ ដូច្នេះហើយថ្ងៃនេះយើង ខ្ញុំសូមលើកយកពីវិធីធ្វើទឹកគល់ស្លឹកគ្រៃ មកបង្ហាញអ្នកទាំងអស់គ្នា អោយបានជ្រាប ហើយកុំភ្លេច សាកល្បងអនុវត្តន៍ផង ៖ វិធីធ្វើទឹកគល់ស្លឹកគ្រៃដើម្បីសុខភាព * គ្រឿងផ្សំ៖ គល់ស្លឹកគ្រៃធម្មជាតិស្រស់ ៦ គល់ធំៗ ស្ករស ២ ស្លាបព្រាបាយ (បើមានទឹកឃ្មុំដាក់៣ស្លាបព្រាជំនួស) ខ្ញី១កូនដុំ ស្លឹកតើយ២សន្លឹក ទឹក ១លីត្រកន្លះ។ * វិធីធ្វើ៖ លាងគ្រឿងផ្សំឲ្យស្អាតល្អ ដំគល់ស្លឹកគ្រៃ និងខ្ញីឲ្យបែកទក់ ហាន់ស្លឹកតើយល្អិតៗ ដាក់ធាតុផ្សំទាំង៣ក្នុងឆ្នាំងស្ងោរ ដល់ពេលពុះបន្ថយភ្លើងរំងាស់វារយៈពេល១ម៉ោង បន្ថែមស្ករ ឬទឹកឃ្មុំចូលហើយកូររហូតដល់វារលាយ រួចបិទភ្លើងទុកឲ្យត្រជាក់រួចត្រងយកតែទឹករបស់វា អាចរក្សាក្នុងទូរទឹកកកបានប្រហែល២-៣ថ្ងៃ ពិសា១ថ្ងៃ ២ឬ៣កែវ មុនហូបអាហារ ២០នាទី ជាពិសេសមុនពេលអាហារព្រឹក ដោយច្របាច់ក្រូចលាយ១ចំណិត អាចពិសាក្តៅៗ ឬលាយទឹកកកតាមចំណូលចិត្ត។ #អត្ថប្រយោជន៍ដ៏អស្ចារ្យនៃទឹកស្លឹកគ្រៃ ជួយអ្នកដែលកង្វះឈាមក្រហម ជួយច្រោះជាតិពុល និងលាងសម្អាតគ្រឿងក្នុង ប្រឆាំងនឹងជម្ងឺមហារីក ទឹកនោមផ្អែម ប្រឆាំងនឹងការរលាក ការពារបាក់តេរី រឺ ការឆ្លងមេរោគផ្សិត ជំនួយការរំលាយអាហារបានល្អ ជួយព្យាបាលការរលាកក្រពះ ពោះវៀន ឬចុកចុងដង្ហើម ជួយព្យាបាលជំងឺលើសឈាម ឡើងជាតិខ្លាញ់ ព្យាបាលរោគដេកមិនលក់ ប្រព័ន្ធសរសៃប្រសាទ ជាពិសេសជួយឲ្យស្រកគីឡូយ៉ាងមានប្រសិទ្ធភាព។ អ្នកទាំងអស់គ្នាអាចសាកល្បងអនុវត្តន៍វាពីថ្ងៃនេះទៅ ហើយរង់ចាំមើលពីប្រសិទ្ធភាពរបស់វា អរគុណ ពុកម៉ែ បងប្អូន ទាំងអស់គ្នាណាកុំភ្លេច ស៊ែរ អោយមនុស្សជាទីស្រលាញ់របស់អ្នកបានដឹងផង ។

ប្រភពៈ ណុត

Loading...