រូបមន្តធ្វើថ្នាំធម្មជាតិសំលាប់ស្មៅ... 3 រូបមន្ត ផលិតពីវត្ថុធាតុដើមដែលងាយរក្សាទុក
ណារ៉ា
-

ប្រសិនបើពួកគេប្រើប្រាស់សារធាតុគីមីវាមានគ្រោះថ្នាក់ទាំងសម្រាប់អ្នកប្រើនិងបរិស្ថាន មានតែការប្រើប្រាស់វិធីធម្មជាតិក្នុងការសម្លាប់ស្មៅ គឺជារឿងល្អបំផុតសម្រាប់សុខភាពអ្នក ក៏ដូចជារក្សាគុណភាពដី និងមានសុវត្ថិភាពចំពោះដំណាំរបស់យើងថែមទៀតផង។ *រូបមន្តទី១* សម្ភារៈ៖ -ម្សៅសាប៊ូ (650ក្រាម) -ប្រេងឆា (25មល) -ប្រេងម៉ាស៊ីនឡាន ឬម៉ូតូ ដែលប្រើប្រាស់រួច 25មល -ទឹកធម្មតា។ វិធីលាយ៖ -ដាក់ម្សៅសាប៊ូចូលក្នុងដបទឹកសុទ្ធ ៥០០មល -លាយទឹកចូល -ក្រឡុក ២ ទៅ ៣នាទី -ដាក់ប្រេងឆាចូល ក្រឡុកប្រហែល ១នាទី ទៅ ៣នាទី -ត្រូវក្រឡុកឱ្យសូលុយស្យុងនេះចូលគ្នា។ វិធីប្រើ៖ -លាយសូលុយស្យុងខាងលើ 1,5មល ឬ 2មល ជាមួយទឹក 1000មល រួចកូរឱ្យសព្វល្អ -យកទៅបាច់លើស្មៅដែលយើងចង់កម្ចាត់។ បើសិនខែភ្លៀង អ្នកត្រូវបាច់វា យ៉ាងហោចណាស់៤ម៉ោង មុន ឬក្រោយភ្លៀងទើបមានប្រសិទ្ធភាព។ **រូបមន្តទី២៖ ទឹកឆៃថាវ** គ្រឿងផ្សំ៖ -ទឹកឆៃថាវ (ឆៃថាវកិនយកតែទឹក) -ទឹកដូងមួយផ្លែ -ម្សៅគ្លុយកូស 1 ផ្នែក វិធីធ្វើ៖ -លាយគ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យសព្វ ហើយទុករយៈពេលមួយយប់។ វីធីប្រើប្រាស់៖ -យកសូលុយស្យុងខាងលើ ២0មល សម្រាប់លាយជាមួយទឹក១ល។ បើចង់យកទៅកម្ចាត់ស្មៅក្នុងស្រែ ត្រូវ លាយជាមួយទឹក ២០ល (២០០មល x ២០ល = ២០០០មល)។ ***រូបមន្តទី៣៖ អំបិល*** គ្រឿងផ្សំ៖ -អំបិល 2 គីឡូក្រាម -អ៊ុយរ៉េ 2 គីឡូក្រាម 21-0-0 -ទឹក 20 លីត្រ។ វិធីធ្វើ៖ -លាយអំបិលជាមួយអ៊ុយរ៉េ បន្ទាប់មកយកទៅលាយជាមួយទឹក20 លីត្រ។ វីធីប្រើប្រាស់៖ -យកទៅបាញ់ក្នុងវាលស្រែដែលមានស្មៅកំពស់ខ្ពស់ជាងជង្គង់។ រយៈពេលតែ 3 ថ្ងៃប៉ុណ្ណោះ ស្មៅ ទាំងនោះនឹងងាប់ហើយក្លាយជាជី ល្អនៅក្នុងវាលស្រែផងដែរ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត