វិធីសម្រកទម្ងន់បានឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុត តាមបែបធម្មជាតិ
ណារ៉ា
-

ក្រៅពីជួយសម្រកទម្ងន់ហើយ រូបមន្តធម្មជាតិនេះក៏ជួយបន្សាបរាល់បាក់តេរីដែលមានក្នុងរាងកាយរបស់អ្នក ព្រមទាំងជួយបង្កើននូវកម្រិតថាមពលដល់អ្នកថែមទៀងផង។

គ្រឿងផ្សំ៖ -ក្រូចឆ្មារ ៥ផ្លែ  (ក្រូចឆ្មារពណ៌លឿងក៏បាន) -ទឹកធម្មតា ២លីត្រ
-ខ្ញី ១ដុំតូច -ខ្ទឹមស ៤-៥កំពឹស។
វិធីធ្វើ ៖ -កាត់ផ្លែក្រូចឆ្មារ (កុំចិតសម្បកចេញ) ជា ២ចំណែក

-ច្របាច់យកទឹកចេញឱ្យអស់ -បកសម្បកខ្ទឹមស និងខ្ញីឱ្យស្អាត រួចកៀបយកតែទឹក
-យកល្បាយទឹកខ្ទឹមស និងខ្ញីលាយទឹកក្រូចឆ្មារ កូរឱ្យសព្វ
-ដាំទឹកធម្មតា ២លីត្រ ឱ្យពុះ -ដាក់ក្រូចឆ្មារ (មិនបកសំបកចេញ) ដែលកាត់ជាពីរចំណែកនោះចូល -រំងាស់ប្រហែល ២ទៅ ៣នាទី
-ស្រង់ក្រូចឆ្មារចេញពីទឹក -ចាក់ល្បាយទឹកខ្ទឹមស និងខ្ញីទឹកក្រូចឆ្មារខាងលើចូល -រំងាស់ប្រហែល ២ទៅ ៣នាទី -ទុកទឹកឱ្យចុះត្រជាក់បនិ្តច
អាចចាក់ទឹកក្នុងដបកែវមួយ ហើយគ្របទុកក្នុងទូទឹកកក សម្រាប់ទុកប្រើលើកក្រោយ។
វិធីប្រើប្រាស់៖ -ទទួលទាន ១កែវ ឱ្យបានទៀងទាត់ មុនញ៉ាំអាហារពេលព្រឹក -គួរញ៉ាំជារៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពឆាប់រហ័ស។
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត