លោកម៉ៃ សុគន្ធ ថា បទចម្រៀងថ្មីរបស់ ថេណា អក្ខរាវិរុទ្ធស្តាប់មិនបាន បើចង់ស្តាប់ទាល់តែ...(មានវីដេអូ)
តារាចម្រៀងលោក ថេណា ដែលជាតារាចម្រៀង ORIGINAL SONG ដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់ មិត្តៗយុវវ័យនោះ ពេលនេះលោកក៏បានចេញបទចម្រៀងថ្មីមួយបទទៀតហើយ ដែលមានចំណងជើងថា "ភពឯកា"។ ភពឯកា ជាបទចម្រៀងមួយបទដែលត្រូវការប្រើប្រាស់មនោសញ្ចេតនា ខ្លាំងមែនទែន ព្រោះតែបទនេះ ស្ថិតនៅពិភពមួយដែលគ្មានអ្នកដឹងនោះឡើយ។
គ្រាន់តែចេញបទនេះ មិនទាន់បានប៉ុន្មានផង តារាចម្រៀងកំពូលទើស លោក ម៉ៃ សុគន្ធ បានលើកឡើងនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា "និយាយពី OriginSong សម័យអីឡូវបើចង់ស្តាប់ ទាល់តែបើកត្រចៀកអោយធំ ឱនអោយជិតSpeaker ទើបស្តាប់ដឹងថាវាច្រៀងអំពីស្អី (អក្ខរាវិរុទ្ធស្តាប់មិនបាន មិនដឹងវាច្រៀងភាសាអីអោយច្បាស់?????) បើថាតាឡាន់មិនចំតាឡាន់ អានិកជាន់មិនចំអានិកជាន់ យ៉ាប់ហើយខ្មែរ"។ ចំណែកអ្នកដែលបានស្តាប់បទនេះហើយ ក៏បានលើកឡើងថា "រិះគន់ម្តងនេះត្រូវចិត្តខ្ញុំ ព្រោះស្តាប់អត់បានមែន"។ មានវីដេអូ៖ ដោយ៖ និមល
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។