ពិធី​ប្រគល់​ប្រាក់​រង្វាន់​របស់​រាជរដ្ឋាភិបាល ជូន​ម្ចាស់​ជ័យលាភីមេដាយ​មាស ប្រាក់ សំរឹទ្ធ ក្នុង​ការ​ប្រកួត​កីឡា​តេក្វាន់ដូ ITF
ណារ៉ា
-

បើយោងតាមផេករបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃ២២ ឧសភា ២០១៨ បានរៀបចំពិធី​ប្រគល់​ប្រាក់​រង្វាន់​របស់​រាជរដ្ឋាភិបាល ជូន​ម្ចាស់​ជ័យលាភី មេដាយ​មាស ប្រាក់ សំរឹទ្ធ ក្នុង​ការ​ប្រកួត​កីឡា​តេក្វាន់ដូ ITF ជ្រើសរើស​ជើង​ឯកអាស៊ី លើកទី៩​ រាជធានី​ភ្នំពេញ ។

ការ​អនុញ្ញាត​ឱ្យ​ក្រុម​ប្រតិភូ គ្រូ​បង្វឹក និង​កីឡាករ-កីឡា​ការិនី​កីឡា​តេក្វាន់ដូ ITF កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​ប្រគល់​ប្រាក់​រង្វាន់​របស់​រាជរដ្ឋាភិបាល ជូន​ម្ចាស់​ជ័យលាភី ក្រោយ​បញ្ចប់​បេសកកម្ម​ក្នុង​ការ​ប្រកួត​កីឡា​តេក្វាន់ដូ ITF ជ្រើសរើស​ជើង​ឯកអាស៊ី លើកទី៩ នៅ​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុងហ្គោលី ប្រកប​ដោយ​ភាព​ជោគជ័យ ។
សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​អោយ​ក្រុមប្រតិភូ គ្រូ​បង្វឹក និង​កីឡាករ-កីឡា​ការិនី​កីឡា​តេក្វាន់ដូ ITF កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​សំណេះសំណាល នា​រសៀល​ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស២៥៦២ នៅ​វិមាន​សន្តិភាព ។