ពុកគេពុកយើង...អ៊ុំប្រុសម្នាក់ ដើរពីទួលគោ ដល់ផ្លូវកម្ពុជាក្រោម ម៉ោង១រសៀល ទើបបានហូបបាយ មិនដែលបានបាយពេលព្រឹកទេ ក៏ព្រោះតែ...(មានវីដេអូ)
សូមទោស?ដល់លោកអ៊ំផងដែលខ្ញុំបង្ហោះវិដេអូនេះ។កាលពីថ្ងៃមិញ ខ្ញុំបានជិះម៉ូតូទៅចូលរួមកម្មវិធីគេនៅផ្លូវកម្ពុជាក្រោមពេលមេឃភ្លៀង?ក៏ឈាងចូលជ្រកក្បែរនេះ ស្រាប់តែឃើញលោកអ៊ំសន្តិសុខម្នាក់? កុំពុងហូបបាយ ជាមួយពងទាប្រៃមួយគ្រាប់ ពេលខ្ញុំសួរគាត់គាត់ឆ្លើយថាតាំងពីព្រឹកមកទើបតែបានហូបបាយទេម៉ោងជិត១ទៅហើយ?។ ពេលខ្ញុំសួរគាត់ថាពេលព្រឹកអ៊ំអត់បានហូបបាយទេ? គាត់ឆ្លើយថាពេលព្រឹកប្រញាប់មកធ្វើការខ្លាចអត់ទាន់ ព្រោះត្រូវដើរចេញពីផ្ទះនៅទួលគោកមកធ្វើការនៅផ្លូវកម្ពុជាក្រោម មិនហ៊ានហូបបាយទេត្រូវចំណាយពេលជិតមួយម៉ោងទើមកដល់។ ពេលនេះមិនបានសួរគាត់ច្រើទេព្រោះខ្ញុំប្រញាប់ដែរ ក៏ជិះម៉ូតូចេញមក តែគ្រាន់តែមានអារម្មណ៍ថា អាណិតលោកអ៊ំ ជាសន្តិសុខប្រាក់ខែមិនច្រើន តស៊ូដើម្បីជីវិត ពេលណាផុតការលំបាក់។ ចាស់ទៅហើយនៅគ្មានពេលវេលាស្រណុកសុខស្រួលទៀត។
មានវីដេអូ៖ ប្រភព៖ Mengngy Ny
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។