តើវិបត្តិផ្លូវចិត្តគឺជាអ្វី? ហើយវិបត្តិទាំងនោះកើតឡើងដោយសារខ្លះអ្វី?...(មានវីដេអូ)
-

តើវិបត្តិផ្លូវគឺជាអ្វី? បើតាមការឲ្យដឹងពី ព្រះគុណម្ចាស់ ភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានលើកឡើងថា មនុស្សម្នាក់ៗកើតមក លើភពផែនដីយើងនេះ គ្មានអ្នកណាម្នាក់ គ្មានវិបត្តិផ្លូវចិត្ត នោះទេ គ្រាន់តែមានតិចឬច្រើនប៉ុណ្ណោះ តាមកំរិតនៃការអប់រំចិត្តរបស់មនុស្សម្នាក់ៗ ចិត្តដែលពោរពេញទៅដោយវិបត្តិ គឺជាចិត្តសំបូរមេរោគច្រើននៅក្នុងខ្លួន ដូចជាមួម៉ៅ ក្តីក្រហាយ ខឹងក្រោធ ភ័យព្រួយបារម្ភ ស្តាយ​ និងមានរឿងជាច្រើនទៀត​ដែលមនុស្សម្នាក់ៗត្រូវគិត។ បើចង់ដោះស្រាយវិបត្តិផ្លូវចិត្ត គឺទាល់តែយើងម្នាក់ចេះដោះលែងខ្លួនឯង ចេញពីភពងងឹត​ ចេះបង្រៀនចិត្ត ឲ្យគិតតែរឿងល្អៗ កុំខំប្រឹងតែគិតរឿងមិនល្អ និងមានវិធីជាច្រើនទៀត។

មកទស្សនាវីដេអូអប់រំផ្លូវចិត្តទាំងអស់គ្នា៖ ប្រភព៖ Kou Sopheap